ដូចដែលអ្នកទាំងអស់ធ្លាប់បានឮហើយឈ្មោះក្រុមហ៊ុន Caviar គឺជាក្រុមហ៊ុនល្បីល្បាញមួយបណ្ដុំដោយអ្នកជំនាញខាងផលិតសម្ភារៈលំដាប់ខ្ពស់ (Premium)។ Caviar តែងតែបង្ហាញពី iPhone Special Editions សឹងតែគ្រប់ម៉ូឌែលនិងក្រុមហ៊ុនធំៗផ្សេងៗទៀត។
លើកនេះក៏មិនខុសពីសព្វមួយដងដែរ Caviar បានបង្ហាញពីស្មាតហ្វូនពីរគ្រឿងពាសដោយមាសសុទ្ធនោះគឺ iPhone 12 Pro និង Galaxy S21 Ultra របស់ក្រុមហ៊ុន Samsung ។
ស្មាតហ្វូនកំពូលទាំងពីរខាងលើស្រោបដោយលោហៈធាតុដោយមាសសុទ្ធ ២៤ការ៉ាត់ ប្រមាណជា ១០០០ក្រាមធ្វើឱ្យវាក្លាយជាស្មាតហ្វូនលំដាប់អភិជនមានតម្លៃខ្ពស់ដល់ទៅ ១៦៩០០០ដុល្លារ។Galaxy S21 Ultra
ថ្វីត្បិតតែ iPhone 12 Pro និង Galaxy S21 Ultra ពាសដោយមាសទាំងពីរនេះទាក់ទាញខ្លាំងក៏ពិតមែន ប៉ុន្ដែមាសជាលោហៈទន់ជាងអាលុយមីញ៉ូម ឬអ៊ីណុក ដូចនេះវាងាយនឹងមានស្នាម ចំពោះការប្រើប្រចាំថ្ងៃទាមទារឱ្យអ្នកប្រើត្រូវយកចិត្តទុកដាក់ថ្នមវាបន្តិច។
រំឮកផងដែរថា Caviar ជាប្រ៊ែន(ម៉ាកយីហោ)របស់ប្រទេសរុស្ស៊ីដោយផ្តោតសំខាន់លើតែ ផលិតគ្រឿងអលង្ការ ឬ accessories តម្រូវទៅនឹងអ្នកប្រើប្រាស់បែបអភិជន តម្លៃខ្ពស់ៗក្នុងគោលបំណងលើកមុខមាត់អតិថិជនរបស់ពួកគេបាន៕
ប្រភព៖ sabay