បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះបានឲ្យដឹងថាកម្មវិធីចែករំលែកវិដេអូដ៏ល្បី TikTok ទំនងជាដាក់ឲ្យប្រើប្រាស់មុខងារថ្មី មួយនៅក្នុងឆ្នាំនេះគឺការឆាតលេងជាក្រុមឬ Group Chat ដែលយើងអាចមើលឃើញថា នឹងធ្វើឲ្យកម្មវិធីបណ្តាញសង្គមយក្សចិនមួយនេះនឹងក្លាយទៅជាគូប្រជែង ដ៏សំខាន់របស់ Facebook នៅក្នុងពេលនេះ។
ការឆាតលេងជាក្រុមគឺជាផ្នែកមួយ ដ៏សំខាន់នៃផែនការអភិវឌ្ឍរបស់ ក្រុមហ៊ុន ByteDance ដើម្បីអាចធ្វើឲ្យវាក្លាយទៅជាកម្មវិធីដែល មានទំនាក់ទំនងជាសង្គមកាន់តែ ខ្លាំងក្លាឡើងហើយមុខងារនេះគឺជាអ្វីដែល TikTok ធ្លាប់បានដាក់គម្រោងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។
មុខងារថ្មីនេះផងដែរត្រូវបាន គេមើលឃើញថានឹងអាចជួយដល់ TikTok ដើម្បីអាចរក្សាពេលវេលារបស់អ្នកប្រើប្រាស់ កាន់តែយូរនៅលើកម្មវិធីរបស់ខ្លួនជាពិសេសនឹងជួយ ឲ្យកម្មវិធីផ្សាយផ្ទាល់ព្រមទាំងការ លក់អនឡាញរបស់អតិថិជនកាន់តែមានភាពងាយស្រួលក្នុង ការទំនាក់ទំនងជាមួយនឹងអតិថិជនផងដែរ។
តាមពិត ByteDance បានចាប់ផ្តើមបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីអាចដំណើរការមុខងារនេះតាំងតែពីឆ្នាំទៅម្លេះប៉ុន្តែបែរជាបានបង្ខំចិត្តពន្យាពេលទៅវិញដោយសារតែបានទទួល រងសំពាធមួយចំនួនពីសំណាក់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Trump៕ ប្រែសម្រួល៖ស៊ុនលី

