បច្ចេកវិទ្យា

Toyota Camry​ មាន​ប្រភេទ LE, XLE, SE, ​XSE ខុសគ្នាដូចម្ដេចខ្លះ?

Toyota Camry​ ​តែង​តែ​ធ្វើ​ការ​ផ្លាស់ប្ដូរ ​​រូប​រាង​ជា​រៀង​រាល់​ ​៥​ ​ឆ្នាំ​ម្ដង​ ​ខណៈ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​រថយន្ត​ប្រភេទ​នេះ ​​បែងចែក​ជា​ច្រើន​ជម្រើស​ដូច​ជា​ ​LE, XLE, SE​ ​និង​ ​XSE។ តើប្រភេទ LE, XLE, SE​ ​និង​ ​XSE ខុសគ្នាដូចម្ដេចខ្លះ?

LE​ ​មាន​ពាក្យ​ពេញ​ថា​ ​Luxury Edition​ ​ម៉ាស៊ីន​ ​២,៥​ ​លីត្រ​ ​ស៊ីឡាំង​ ​៤​ ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ។

XLE ឆ្នាំ ២០១៨

XLE​ ​មាន​ពាក្យ​ពេញ​ថា​ ​Executive Luxury Edition ​ ​ម៉ាស៊ីន​ ​២,៥​ ​លីត្រ​ ​ស៊ីឡាំង​ ​៤​ ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ​ ​និង​ម៉ូដែល​ម៉ាស៊ីន​ ​៣,៥​ ​លីត្រ​ ​ស៊ីឡាំង​ ​៦​ ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ។

XSE ម៉ូដែល ២០១៨

SE​ ​មាន​ពាក្យ​ពេញ​ថា​ ​Sport Edition​ ​ម៉ាស៊ីន​ ​២,៥​ ​លីត្រ​ ​ស៊ីឡាំង​ ​៤​ ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ។

SE ម៉ូដែល ២០១៧

XSE​ ​មាន​ពាក្យ​ពេញ​ថា​ ​Executive Sport Edition​ ​ម៉ាស៊ីន​ ​២,៥​ ​លីត្រ​ ​ស៊ីឡាំង​ ​៤​ ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ​ ​និង​ម៉ូដែល​ម៉ាស៊ីន​ ​៣,៥​ ​លីត្រ​ ​ស៊ីឡាំង​ ​៦​ ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ។

XSE ម៉ូដែល ២០១៨

​ម៉ូដែល​ ​LE​ ​ហាក់​មាន​តម្លៃ​ធូរ​ជាង​គេ​ ព្រោះ​មាន​បច្ចេកវិទ្យា​ទំនើប​មធ្យម​ ​ជា​មួយ​បរិក្ខារ​ក្នុង​ភាគ​ច្រើន​ស្រោប​ដោយ​ជ័រ​ ​ឧទាហរណ៍​ ​ដៃ​ចង្កូត​ជា​ជ័រ​ ​និង​ស្បែក​ពូក​ជា​ក្រណាត់។ សម្រាប់​ម៉ូដែល​ ​XLE​ ​គឺ​មាន​តម្លៃ​ខ្ពស់ ​ព្រោះ​មាន​បច្ចេកវិទ្យា​ទំនើប​ ​សុវត្ថិភាព​ខ្ពស់​ ​និង​បរិក្ខារ​ក្នុង​ប្រណិត​ ​ដូច​ជា​ដៃ​ចង្កូត​ ​ដៃ​ទ្វា​ ​និង​តាប្លូ​លាយ​ជា​មួយ​ឈឺ​យ៉ាង​ប្រណីត។

ចំពោះ​ ​SE​ ​និង​ ​XSE​ មាន​រាង​ទាក់ទាញ​បែប​ស្ព័រ​ ​និង​ស៊ីវិល័យ​ជាង​ប្រភេទ​ ​LE​ ​និង​ ​XLE​ ។ ​កាន់​តែ​ពិសេស​ ​SE​ ​និង​ ​XSE​ ​តែង​បំពាក់​រួច​ជា​ស្រេច ​នូវ​យ៉ាន់​ស្ព័រ​ទំហំ​ ​១៧​ ​អ៊ីញ។ សម្រាប់​តម្លៃ​នៃ​រថយន្ត​ម៉ូដែល​ទាំង​ ​៤​ ​នេះ​ ក៏ខុសគ្នាផងដែរ៕ ប្រភព៖ sabay

Most Popular

To Top