អាមេរិក៖ បុរសម្នាក់ដែលសរសេរសៀវភៅលើការចុះចតលើភពព្រច័ន្ទដំបូងរបស់មនុស្សនិយាយថាអវកាសយានិកនៃយុគសម័យ Artemis ដែលធ្វើដំណើរត្រឡប់ទៅភពព្រះច័ន្ទក្នុងទសវត្សរ៍នេះ គឺត្រូវបានបង្កើតឡើងដោយវត្ថុដូចគ្នានឹងអ្នកផ្សងព្រេង Apollo ដំបូងរបស់លោក Neil Armstrong និងលោក Buzz Aldrin នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
បុរសម្នាក់នៅលើភពព្រះច័ន្ទត្រូវបានចេញ ផ្សាយដំបូងក្នុងឆ្នាំ ១៩៩៤ ហើយបានប្រាប់ពីដំណើររឿងនៃដំណើរផ្សងព្រេងជីវិតពិតដែលដើរលើផ្ទៃនៃព្រះចន្ទ សម្រាប់ណាសា។ នេះរួមបញ្ចូលទាំងបុរសទាំង ១២ នាក់បានឈានជើងចូលភពព្រះច័ន្ទ សម្រាប់អ្នកដែលនៅសេសសល់នៅលើគន្លងគោចរភពព្រះច័ន្ទ ព្រមទាំងវិស្វករ និងនាវិកគាំទ្រដែលធ្វើឲ្យវាអាចទៅរួច។
ការចេញផ្សាយស្នាដៃថ្មីនេះបានចែកចាយជា២ភាគ និងបញ្ចប់ដោយរូបភាពគួរឲ្យចាប់អារម្មណ៍ ជាច្រើនត្រូវបានចេញផ្សាយដោយ Folio Society។ អ្នកស្រាវជ្រាវលោក Andrew Chaikin បានចំណាយពេលមួយទសវត្សរ៍និយាយទៅកាន់អ្នកអវកាសយានិកចំនួន ២៣ នាក់ក្នុងចំណោម ២៤ នាក់ដែលបានធ្វើដំណើរទៅកាន់ភពព្រះច័ន្ទ ហើយបានប្រាប់ថា ពួកគេទាំងអស់ជាមនុស្សខុសគ្នាខ្លាំងណាស់។
ទោះយ៉ាងណាពួកគេទាំងអស់បានចែករម្លែកនូវលក្ខណៈទូទៅមួយចំនួនរួមមានភាពវាងវៃ ភាពក្លាហាន ភាពប៉ិនប្រសប់ការចង់ក្លាយជាមនុស្សដែលល្អបំផុត ហើយភាគច្រើនជាការប្តេជ្ញាចិត្តដ៏មុតមាំដើម្បីសម្រេចនូវរាល់បេសកកម្មដែលពួកគេបានផ្តល់ឲ្យ។លោកChaikin បានជ្រើសរើសរូបភាពទាំងអស់សម្រាប់ការចេញថ្មីគួរឲ្យភ្ញាក់ផ្អើលជាមួយភរិយារបស់លោកនិយាយថា អវកាសយានិកជំនាន់ថ្មីរបស់Artemis មានលក្ខណៈដូចគ្នា៕ដោយ៖លី ភីលីព



