ប៉ារីស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនៗ រួមមានក្រុមហ៊ុន Dell ក្រុមហ៊ុនM icrosoft និងក្រុមហ៊ុន Google បានចូលរួមក្នុងគំនិតផ្តួចផ្តើមថ្មីមួយ ដែលមានគោលបំណង បង្កើតសេដ្ឋកិច្ចរង្វង់ សម្រាប់អេឡិចត្រូនិចនាឆ្នាំ ២០៣០ ចំពេលមានការព្រួយបារម្ភ អំពីបញ្ហាកាកសំណល់អេឡិចត្រូនិច របស់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
គម្រោងនេះបានកើតឡើង ដោយសារតែភាព មិនចេះអត់ធ្មត់របស់មនុស្សជាតិ ចំពោះទូរស័ព្ទស្មាតហ្វូន គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្លាស់រថយន្តអេឡិចត្រូនិច រួមផ្សំជាមួយនឹងអាយុកាលខ្លី នៃផលិតផលបច្ចេកវិទ្យាជាច្រើន បានធ្វើឲ្យអេឡិចត្រូនិចខ្ជះខ្ជាយ នូវការបដិសេធលឿនបំផុត របស់ភពផែនដី។

យោងតាមអង្គការសហប្រជាជាតិថា កាកសំណល់អេឡិចត្រូនិចជាង ៥០ លានតោន ត្រូវបានគេបោះបង់ចោលកាលឆ្នាំ ២០១៩ ភាគច្រើនត្រូវបានគេចាក់ចោល នៅទីលានចាក់សំរាម និងនៅលើគំនរសំរាម។

ផលិតផលទាំងនោះ មានមាស ប្រាក់ ទង់ដែង និងផ្លាទីនក៏ដូចជា លោហធាតុកម្រដែលមានតម្លៃខ្ពស់។ ជាមួយនឹងផលិតផលកែច្នៃតែ១៧ ភាគរយ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា វត្ថុធាតុដើមដែលមានតម្លៃជាង ៥៥ ពាន់លានដុល្លារ (៥០ ពាន់លានអឺរ៉ូ) កំពុងខ្ជះខ្ជាយជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ គេត្រូវជីកយករ៉ែបន្ថែមទៀត ដើម្បីផលិតផលិតផលថ្មីៗ ដែលធ្វើឲ្យមានការភ័យខ្លាចដល់បរិស្ថាន និងសិទ្ធិមនុស្ស។

គំនិតផ្តួចផ្តើមថ្មី ដឹកនាំដោយក្រុមប្រឹក្សាធុរកិច្ចពិភពលោក សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញចក្ខុវិស័យ សម្រាប់វិធីដែលឧស្សាហកម្ម អាចផ្តាច់ទម្លាប់នេះ៕ ដោយ៖លី ភីលីព
