អង់គ្លេស៖អ្នកអវកាសអង់គ្លេសដំបូង លោកស្រី Helen Sharman និយាយថា ក្មេងនៅសាលារៀន ថ្ងៃនេះនឹងស្ថិតក្នុងចំណោមអ្នករុករក កាលពីដំបូងដើម្បីបោះជំហាន ទៅមុខនៅលើផ្ទៃភពព្រះអង្គារនាទសវត្សខាងមុខ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

កម្មវិធី Artemis របស់ណាសាមានគោលបំណង ឲ្យស្ត្រីដំបូងចុះចតនៅលើភពព្រះច័ន្ទនាឆ្នាំ ២០២៤ ដែលជាគោលដៅខ្ពស់ ជាងមុនរួមទាំងការចុះចតមនុស្ស នៅលើភពព្រះអង្គារនៅពាក់កណ្តាលដល់ចុងឆ្នាំ ២០៣០ ។ លោកស្រី Sharman បានបន្តថា អ្នកដែលស្ថិតនៅក្នុងឆ្នាំសិក្សាដំបូងនឹងមានអាយុ ២០ ឆ្នាំ នៅពេលណាសា ESA និងអ្នកផ្សេងទៀតចាប់ផ្តើមជំរុញឆ្ពោះទៅរកភពក្រហម និងអាចជាផ្នែកមួយ នៃក្រុមអ្នកអវកាស ដែលបង្កើតមូលដ្ឋាននៅលើពិភពលោកមួយផ្សេងទៀត។

លោកស្រីបាននិយាយទៅកាន់គេហទំព័រឌៀលីម៉ែលថា នៅមុនព្រឹត្តិការណ៍មួយដែលមានគោលបំណងលើកទឹកចិត្តយុវជន ឲ្យចាប់យកអាជីពនៅ STEM នោះគឺវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា។ ព្រឹត្តិការណ៍នេះនឹងឃើញក្មេងៗ ធ្វើពិសោធន៍ការរចនាវិទ្យាសាស្ត្រថា Thales Alenia Space នឹងបញ្ជូនចម្ងាយដល់ទៅ ៣០០០០ ហ្វីតនៅលើប៉េងប៉ោងមួយ ហើយប្រមូលពួកគេត្រឡប់មកវិញ ពេលពួកគេធ្លាក់ មកផែនដីដើម្បីប្រគល់ ជូនក្មេងៗ និងគ្រូរបស់ពួកគេវិញ។

ក្រុមហ៊ុនបានរកឃើញ នៅក្នុងការស្ទង់មតិមួយដែលថា ៣៥ភាគរយនៃកុមារនៅសាលាអង់គ្លេស មានអាយុពី ៥ ទៅ ១៦ ឆ្នាំត្រូវបានជំរុញដោយជំងឺរាតត្បាត ដើម្បីចូលទៅក្នុងអាជីព STEM រួមទាំងវេជ្ជបណ្ឌិត និងអវកាសយានិក៕ដោយ៖លី ភីលីព
