បច្ចេកវិទ្យា

កម្មវិធីដាស់តឿន និងផ្លូវថ្នល់ “អេប៉ុង” ស្ថិតក្នុងចំណោម​ បច្ចេកវិទ្យាថ្មី ដើម្បីទប់ទល់នឹងទឹកជំនន់

អង់គ្លេស ៖ កម្មវិធីប្រុងប្រយ័ត្ន ឬដាស់តឿនទឹកជំនន់ និងផ្លូវថ្នល់ “អេប៉ុង” ស្ថិតក្នុងចំណោម បច្ចេកវិទ្យា ដែលនឹងត្រូវបានប្រើ នៅក្នុងប្រទេសអង់គ្លេស ជាផ្នែកមួយនៃគម្រោងថ្មី ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

កញ្ចប់ថវិកាចំនួន ១៥០ លានផោន ត្រូវបានប្រកាស ដោយមន្ទីរ បរិស្ថានស្បៀងអាហារ និងកិច្ចការជនបទ ដែលនឹងត្រូវចែករម្លែក រវាងគម្រោងក្នុងស្រុក ចំនួន ២៥ ដើម្បីធ្វើឲ្យប្រសើរឡើង នូវការការពារផ្លូវទឹក និងភាពធន់នឹងទឹក ។
វិធីសាស្រ្តមួយចំនួន នឹងត្រូវបានសាកល្បងរួម ទាំងការស្តារទីជម្រកជំនោរ ដូចជាផ្កាថ្មប៉ប្រះទឹក អយស្ទ័រ និងស្មៅសមុទ្រ នៅជិតខាងត្បូង Tyneside និងកម្មវិធីមួយ ដើម្បីព្រមានប្រជាជន អំពីការគំរាមកំហែងទឹកក្រោមដី នៅBuckinghamshire។
ភាពវៃឆ្លាតសិប្បនិម្មិត និងបច្ចេកវិទ្យាឧបករណ៍ ចាប់សញ្ញាថ្មីនឹងរកឃើញការកើនឡើង នូវកម្ពស់ទឹកនៅតំបន់ Northumberland ហើយនៅក្នុងខ្ពង់រាបខ្សាច់ Cornwall នឹងត្រូវបានការពារ ហើយការស្តារឡើង វិញ ។ ទីក្រុងអេប៉ុង របស់ចិននឹងប្រើផ្លូវដែលអាចជ្រាប ចូលបានក្នុងការត្រាំទឹក លើដីរួមជាមួយបន្លែធម្មជាតិ ដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធបង្ហូរទឹក ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកស្រី Rebecca Pow បាននិយាយថា រដ្ឋាភិបាល បានសន្យាផ្តល់ទឹកប្រាក់ ៥,២ ពាន់លានផោនសម្រាប់ទឹកជំនន់ និងការការពារឆ្នេរថ្មី ចំនួន២,០០០ ក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ។ លោកស្រីបន្តថា គម្រោង ទាំង ២៥ នេះនឹងមិនត្រឹមតែ ជួយជូនដំណឹងអំពីវិធីសាស្រ្ត នាពេលអនាគត ដើម្បីរៀបចំសហគមន៍ សម្រាប់ទឹកជំនន់ និងការផ្លាស់ប្តូរឆ្នេរសមុទ្រ នៅទូទាំង ប្រទេសប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹង ជំហរ របស់ចក្រភព អង់គ្លេស ក្នុងនាមជាមេដឹកនាំពិភពលោក ក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី នៅពេលយើងកសាងឡើងវិញ ឲ្យកាន់តែប្រសើរឡើង ៕ដោយ៖លី ភីលីព

Most Popular

To Top