អាមេរិក ៖ សហស្ថាបនិក ក្រុមហ៊ុន Google គឺលោក Sergey Brin បានផ្លាស់ប្តូរការផ្តោតអារម្មណ៍ ពីបច្ចេកវិទ្យាទៅជាអាកាសចរណ៍វិញ ដោយគ្រោងនឹងសាងសង់ នាវាអាកាសចរណ៍ធំជាងគេបំផុត របស់ពិភពលោក ដើម្បីជួយក្នុងការ ជួយសង្គ្រោះគ្រោះមហន្តរាយ នៅទូទាំងពិភពលោក នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនស្រាវជ្រាវ និងរុករក របស់មហាសេដ្ឋី LTA ត្រូវបានគេរាយការណ៍ថា គោលបំណងសាងសង់យានមានប្រវែង ៦៥៦ ហ្វីតដ៏ធំមួយដែលដំណើរ ការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែនបំបែកឯតទគ្គកម្ម ។ ដំបូងឡើយ Brin បានគិតថា វាជានាវាអាកាសដ៏ប្រណីតមួយ ដោយការចំណាយទឹកប្រាក់ ១៥០ លានដុល្លារ និងត្រូវចំណាយ សម្រាប់ផលិតនាវាអណ្តែតទឹក នៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដែលត្រូវបានបម្រុង ទុកជាយន្តហោះបំភាយសូន្យ។
ក្រុមហ៊ុន LTA ត្រូវបានគេនិយាយថា យើងបានសាងសង់គំរូមួយ មានឈ្មោះថា ‘Pathfinder 1’ ដែលអាចហោះលើមេឃនៅលើតំបន់ Silicon Valley បានឆាប់នៅឆ្នាំនេះ ។ យោងតាមការចុះបញ្ជីឆ្នាំ២០១៩ របស់ Pathfinder ១ ជាមួយរដ្ឋបាលអាកាសចរណ៍ សហព័ន្ធ (FAA)ថា ម៉ាស៊ីនត្រជាក់ នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិច ១២ គ្រឿង និងសមត្ថភាពដឹកជញ្ជូន មនុស្ស ១៤ នាក់នៅខាងក្នុង ។
ព័ត៌មានអំពីគំនិត របស់ Sergey Brin បានលេចមុខជាលើកដំបូង កាលឆ្នាំ ២០១៧ ដើម្បីធ្វើការហោះហើរដំបូង សម្រាប់លោក និងក្រុមគ្រួសារ របស់លោកសម្រាប់ជិះយន្តហោះកម្សាន្ត នៅជុំវិញពិភពលោក ។ ប៉ុន្តែវាហាក់ដូចជា Brin មានការផ្លាស់ប្តូរ គំនិត ហើយនឹងប្រើប្រាស់ធនធាន និង ថវិការបស់លោក ដើម្បីជួយសង្គ្រោះពិភពលោក នៅពេលមានគ្រោះមហន្តរាយ ធម្មជាតិ កើតឡើងទៅវិញ៕ ដោយ៖លី ភីលីព