បច្ចេកវិទ្យា

សកម្មជនប្រាប់ FTC ថាកម្មវិធី ‘Teacher approved’ របស់ Google បានបំភាន់ភាព ​ឯកជនរបស់កុមារ

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមតស៊ូមតិចំនួន២ បានអំពាវនាវឲ្យគណៈកម្មការពាណិជ្ជកម្ម សហព័ន្ធសហរដ្ឋអាមេរិក (FTC) ធ្វើការស៊ើបអង្កេតថា តើកម្មវិធី ដែលដាក់ស្លាក Play Store របស់ Google ថា ‘Teacher approved’ កំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួន ដោយខុសច្បាប់ ដោយគ្មានការយល់ព្រម ពីឪពុកម្តាយ ដើម្បីកំណត់គោលដៅការ ផ្សព្វផ្សាយពាណិជ្ជកម្ម លើកុមារយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

យុទ្ធនាការ ដើម្បីភាពជាកុមារ គ្មានពាណិជ្ជកម្ម (CCFC) និងមជ្ឈមណ្ឌលប្រជាធិបតេយ្យ ឌីជីថល (CDD) បានជួយជំរុញសកម្មភាព របស់ FTC មុនបានដកស្រង់ ក្នុងចំណោមរបាយការណ៍ ភ័ស្តុតាងផ្សេងទៀត ពីក្រុមស្រាវជ្រាវចំនួន៣ដាច់ ដោយឡែកពីគ្នា កាលពីខែមិថុនា ដែលបានបញ្ចប់Play Store ផ្តោតលើកុមារ និងបញ្ជូនទិន្នន័យអំពីអ្នកប្រើប្រាស់ម្នាក់ៗ ទៅក្រុមហ៊ុនផ្សេងទៀត ដោយស្ងាត់ស្ងៀម ។

ក្រុមហ៊ុន Google របស់ Alphabet Inc បាននិយាយឆ្លើយតប ទៅនឹងពាក្យបណ្តឹងថា app storeរបស់ខ្លួនបានប្តេជ្ញាផ្តល់នូវបរិយាកាសវិជ្ជមាន និងសុវត្ថិភាពសម្រាប់កុមារ និងគ្រួសារ ហើយវានឹងបន្តធ្វើឲ្យការការពារ កុមារនៅលើវេទិកា របស់យើងក្លាយជាអាទិភាព ។ ចំពោះPlay Store របស់ Google គឺជាជម្រើសលំនាំដើម សម្រាប់ទាញយកកម្មវិធី លើស្មាតហ្វូន និងថេប្លេត Android ស្ទើរតែទាំងអស់នៅ សហរដ្ឋអាមេរិក។ ដើម្បីដោះស្រាយកង្វល់ ពីឪពុកម្តាយអំពីកម្មវិធី សុវត្ថិភាពកុមារ ហើយ Google មានទីផ្សារខ្លះសម្រាប់គ្រួសារ និងសូម្បីតែ’Teacher approved’។

ក្រុមហ៊ុនកាលពីឆ្នាំមុន បាននិយាយថា ខ្លួនទទួលបានស្លាក ដោយស្នើសុំគ្រូនៅទូទាំងប្រទេស ឲ្យវាយតម្លៃកម្មវិធីលើកត្តា ដូចជាភាពសមស្រប អាយុគុណភាព បទពិសោធន៍បង្កើន និងរីករាយ ។ នៅក្នុងពាក្យបណ្តឹង ដែលបានដាក់ទៅ FTC ក្រុមតស៊ូមតិអះអាងថា ការដាក់ស្លាករបស់ Google គឺជាការបញ្ឆោតពី ព្រោះកម្មវិធីមួយចំនួនកំពុងរំលោភលើច្បាប់ ការពារសិទ្ធិឯកជនលើអ៊ីនធើណេត របស់កុមារឬ COPPA​៕
ដោយ៖លី ភីលីព

Most Popular

To Top