បច្ចេកវិទ្យា

Dr Google! ការសិក្សា ៖ ​ការរកមើលរោគសញ្ញា នៅលើអ៊ីនធើណេត ជួយបង្កើនសមត្ថភាព របស់អ្នកក្នុងការ ធ្វើរោគវិនិច្ឆ័យជំងឺ

អាមេរិក ៖ ការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ គួរឲ្យភ្ញាក់ផ្អើល បានរកឃើញថា ការរកមើលរោគសញ្ញា នៅតាមប្រព័ន្ធអ៊ីនធើណេត អាចជួយបង្កើន សមត្ថភាព របស់អ្នកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ ដោយផ្អែកលើរោគសញ្ញា របស់វាដោយមិន មានការកើនឡើង នូវការថប់បារម្ភ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ មកពីសហរដ្ឋអាមេរិក បានសាកល្បងសមត្ថភាព របស់អ្នកស្ម័គ្រចិត្ត ចំនួន ៥០០០ នាក់ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ ដោយផ្អែកលើបញ្ជីរោគសញ្ញា ដែលបានផ្តល់ឲ្យមុន និងក្រោយពិគ្រោះជាមួយគេហទំព័រ ។
ការរកឃើញនេះ អាចទល់នឹងការផ្តល់ដំបូន្មាន ជាទូទៅដើម្បីចៀសវាងពិគ្រោះ ជាមួយ Dr Google មុនពេលទៅមើលគ្លីនិកគ្រូពេទ្យ ។
ក្រុមវេជ្ជបណ្ឌិត បានព្រួយបារម្ភថា ការរកមើលរោគសញ្ញា តាមអ៊ីនធើណេត អាចធ្វើឲ្យកម្រិត នៃការថប់បារម្ភ របស់ប្រជាជនកើនឡើង ដែលជាបាតុភូតមួយត្រូវបានគេហៅថា “cyberchondria” ។ ខណៈការរកឃើញថ្មី បានបង្ហាញថា នេះប្រហែល ជាមិនមាននោះទេ ក្រុមការងារបានព្រមានថា ការសិក្សាមិនបានមើល ទៅលើការធ្វើរោគវិនិច្ឆ័យខ្លួនឯង ដែលមនុស្សអាចមាន ប្រតិកម្មខុសគ្នា ។

អ្នកស្រាវជ្រាវ និងអ្នកជំនាញ លោកវេជ្ជបណ្ឌិត David Levine នៃ មន្ទីរពេទ្យ Brigham និងមន្ទីរពេទ្យស្ត្រីនៅបូស្តុនថា ខ្ញុំមានអ្នកជំងឺគ្រប់ពេល ដែលហេតុផល ពួកគេចូលក្នុងការិយាល័យ របស់ខ្ញុំ ដោយសារតែពួកគេបានមើលអ្វីមួយ ហើយអ៊ីនធើណេតបាននិយាយថា ពួកគេមានជំងឺមហារីក ៕ ដោយ៖លី ភីលីព

Most Popular

To Top