បច្ចេកវិទ្យា

ស្ងាត់ៗ! Facebook លេចធ្លាយទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើដល់ទៅ ៥០០លាននាក់

ទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ ហ្វេសប៊ុកច្រើន​ជាង ៥៣៣ លាននាក់ ឯណោះ ត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងវេទិកាវាយប្រហារកម្រិតទាប ដោយដាក់ឱ្យទាញ យកជាសាធារណៈ។ ទិន្នន័យទាំងនេះរួមមាន លេខទូរសព្ទ ឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានអ្នកប្រើ គណនីអ៊ីមែល និងព័ត៌មានផ្សេងទៀតពីគណនីហ្វេសប៊ុក។

ក្នុងចំណោមទិន្នន័យលេចធ្លាយទាំង ៥៣៣ លាននាក់ បានប៉ពាល់ទៅដល់អ្នកប្រើប្រាស់ ប្រមាណ ១០៦ ប្រទេស រួមទាំងកំណត់ត្រាអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិច​ជាង ៣២ លាននាក់ នៅចក្រភពអង់គ្លេសជាង​ ១១លាននាក់និង ៦លាននាក់​នៅប្រទេសឥណ្ឌា។

អ្នកស្រាវជ្រាវសន្តិសុខ ព្រមានថាទិន្នន័យទាំងនោះ អាចត្រូវបានប្រើដោយពួក Hacker ដើម្បីក្លែងបន្លំអត្តសញ្ញាណជាមនុស្សពិត និងប្រព្រឹត្តជាទង្វើក្លែងបន្លំណាមួយ ដើម្បីកេងប្រវ័ញ្ច ពីអ្នកប្រើប្រាស់លើអ៊ីនធឺណិត។

បន្ថែម​លើ​នេះ​ទៀត អ្នកនាំពាក្យ ហ្វេសប៊ុកម្នាក់ បានប្រាប់ទៅកាន់ Business Insider ជុំវិញបញ្ហានេះថា ទិន្នន័យលេចធ្លាយ ទាំងនេះកើតឡើងព្រោះតែភាព ងាយរងគ្រោះដែលបានបន្សល់ ដោយក្រុមហ៊ុន Facebook ដោយបានកំណែអាប់ឌែត ប្រព័ន្ធរបស់​ខ្លួន​ កាលពីឆ្នាំ ២០១៩ ៕

Most Popular

To Top