ទិន្នន័យផ្ទាល់ខ្លួនរបស់ នាយកប្រតិបត្តិហ្វេសប៊ុក ត្រូវបានលេចធ្លាយ ក្នុងចំណោម គណនី ៥៣៣លាននាក់ ដែលត្រូវបានលេចធ្លាយ ជាសារធារណៈ លើវេទិកាវាយប្រហារ កម្រិតទាប នេះបើយោងទៅតាមសារព័ត៌មាន The Sun។
ប្រភពដដែលបានបន្ថែមថា ទិន្នន័យផ្ទាល់ខ្លួនរបស់ CEO Mark Zuckerberg ដែលបានលេចធ្លាយរួមមានឈ្មោះរបស់គាត់ ទីតាំងដែលស្ថិតនៅ ព័ត៌មានលម្អិតពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើត និង Facebook user ID ផងដែរ។

លើសពីនេះទៀត យោងទៅតាមអ្នកស្រាវអ៊ីនធឺណិត Dave Walker បានរំលេចឲ្យដឹងថា ក្រៅពីទិន្នន័យរបស់បុគ្គលសំខាន់ខាងលើ ក៏នៅមានសហស្ថាបនិកបណ្ដាញសង្គមយក្សនេះ [សំដៅលើបុគ្គលិក Facebook ពីរនាក់ទៀត] គឺលោក Chris Hughes និង Dustin Moskovitz ក៏បានលេចធ្លាយទិន្នន័យជាសាធារណៈដែរ។

គួរបញ្ជាក់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ ហ្វេសប៊ុក ដែលបានលេចធ្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងព្រោះតែភាពងាយរងគ្រោះដែលបានបន្សល់ដោយក្រុមហ៊ុន Facebook ដោយបានធ្វើកំណែអាប់ឌែតប្រព័ន្ធកាលពី ឆ្នាំ២០១៩ កន្លងទៅ នេះបើយោងទៅតាម អ្នកនាំពាក្យម្នាក់របស់ភាគីហ្វេសប៊ុកបានប្រាប់ទៅកាន់ Business Insider ៕
ប្រភព៖ sabay
