អាមេរិក៖ក្រុមហ៊ុន Virgin Galactic បង្ហាញយានអវកាសVSS ដេលឆ្លុះបញ្ចាំងពីបរិស្ថានជុំវិញខ្លួន ខណៈស្ថាបនិក លោក Richard Branson បញ្ជាក់ថា លោកនឹងហោះហើរទៅកាន់ទីអវកាសនារដូវក្តៅខាងមុខមុនចាប់ផ្តើមជើងហោះហើរ ទេសចរណ៍នៅដើមឆ្នាំក្រោយនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។


យានអវកាសថ្មីគឺ ជាយានជំនាន់ទី៣ត្រូវ បានបង្កើតឡើងដោយ Virgin Galactic ដែលមានមូលដ្ឋាននៅ New Mexico ហើយមានលក្ខណៈសាមញ្ញជាងមុនធ្វើឲ្យមានការអភិវឌ្ឍលឿនជាងមុននៅពេលចំនួនជើងហោះហើរ កើនឡើងចាប់ពីឆ្នាំ២០២២ ។ ការហោះហើរក្នុងបរិយាកាសនៃផែនដីរបស់VSS គិតថា នឹងចាប់ផ្តើមនៅរដូវក្តៅនេះលើទឹកដី New Mexico បន្ទាប់មកមានជើងហោះហើរមួយទៀត នៅឆ្នាំបន្ទាប់ ប្រសិនបើការធ្វើតេស្តិ៍ដំបូងទទួលបានជោគជ័យ។

ស្ថាបនិកលោក Sir Richard Branson នឹងហោះហើរទៅកាន់ទីអវកាសនៅចុងរដូវក្តៅនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងហោះហើរយន្ត VSS Unity ដែលជាយានអវកាសជំនាន់ទី ២ និងយាននេះនឹងដំណើរការពាណិជ្ជកម្មនៅដើមឆ្នាំ ២០២២ ។ មុនពេល លោក Branson អាចរកបានអវកាសយានិកពាណិជ្ជកម្មរបស់លោកនៅរដូវក្តៅ Virgin Galactic នឹងប្រតិបត្តិការជើងហោះហើរសាកល្បងចំនួន២ចាប់ផ្តើមពីខែឧសភាដែលដំបូងគឺមានតែអ្នកបើកយន្តហោះ ហើយទី២ផ្ទុកនាវិកពេញលេញទៅគែមអវកាស។

មិនមានព័ត៌មានលម្អិតណាមួយត្រូវបានបង្ហាញ អំពីតម្លៃនៃយានអវកាសថ្មី ឬតម្លៃសំបុត្រទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា SpaceShipTwo ចំណាយប្រាក់ប្រហែល ៤០០ លានដុល្លារ (២៩០ លានផោន) ដើម្បីអភិវឌ្ឍ៕ដោយ៖លី ភីលីព

