បច្ចេកវិទ្យា

Samsung Electronics និងLG ព្យាករណ៍ថា នឹងទទួល ប្រាក់ចំណេញ ប្រតិបត្តិការ ៤០% នៅ ត្រីមាសទី១

សេអ៊ូល៖ក្រុមហ៊ុនអេឡិចត្រូនិចធំបំផុត ទាំង២របស់កូរ៉េខាងត្បូង ព្យាករថានឹងកើនប្រហែល៤០ភាគរយ នៃប្រាក់ចំណេញប្រតិបត្តិការ ត្រីមាសទី ១ របស់ពួកគេដោយការរកឃើញមេរោគឆ្លង ពីការធ្វើឲ្យមានតម្រូវការនៅទូទាំងពិភពលោក សម្រាប់គ្រឿងអេឡិចត្រូនិច និងឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនSamsung Electronics បាននិយាយនៅក្នុងការប៉ាន់ប្រមាណប្រាក់ចំណូលថា ខ្លួនរំពឹងថាប្រាក់ចំណេញប្រតិបត្តិការចំនួន ៩,៣ ពាន់ពាន់លានវ៉ុន (៨,៣ ពាន់លានដុល្លារ) សម្រាប់ខែមករាដល់ខែមីនា គឺកើនឡើង ៤៤,២ ភាគរយបើធៀបនឹងឆ្នាំមុនដែលភាគច្រើនបានមកពីការលក់ស្មាតហ្វូន និងការដាក់លក់ស្មាតហ្វូន Galaxy S21 ស៊េរីថ្មីរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុនLG Electronics ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចធំជាងគេទី ២ របស់កូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន Samsung បានព្យាករណ៍ថានឹងកើនឡើង ៣៩,២ ភាគរយនៅ ប្រាក់ចំណេញប្រតិបត្តិការក្នុងរយៈពេលដូចគ្នាដល់ទៅ ១,៥ ពាន់ពាន់លានវ៉ុន។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងប្រាក់ចំណូលប្រចាំត្រីមាស និងប្រាក់ចំណេញប្រតិបត្តិការគឺខ្ពស់ បំផុតនៅក្នុងប្រវត្តិក្រុមហ៊ុន ។

លោក Gloria Tsuen អនុប្រធានក្រុមហ៊ុន Moody’s Investors Serviceបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា តួលេខរបស់ Samsung នាំមុខមុនការរំពឹងទុក ហើយការផ្គត់ផ្គង់យ៉ាងតឹងរឹងនៅក្នុងផ្នែកអេឡិចត្រូនិចជាពិសេស DRAM បានជួយដល់ដំណើរការរបស់ក្រុមហ៊ុន។ ការព្យាករណ៍របស់អ្នកវិភាគមានជាមធ្យម ៨,៨៨ ពាន់ពាន់លានវ៉ុន។

បើយោងតាមសារព័ត៌មាន Bloombergថា Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន Samsung group ជាអាណាចក្រធំបំផុត នៃចក្រភពគ្រប់គ្រងដោយក្រុមគ្រួសារ ត្រូវបានគេស្គាល់ថា ជាក្រុមអាជីវកម្មគ្រប់គ្រងអាជីវកម្ម នៅប្រទេសកូរ៉េខាងត្បូងសេដ្ឋកិច្ចធំជាងគេទី ១២ នៅលើពិភពលោក ពិភពលោក៕

Most Popular

To Top