បច្ចេកវិទ្យា

ការកង្វះខាតឈីប បង្ខំឲ្យផលិតកម្ម របស់ក្រុមហ៊ុន GM, Ford កាត់បន្ថយកាន់តែច្រើន

DETROIT ៖ ការខ្វះខាតសកល នៃឧបករណ៍អេឡិចត្រូនិក បានបង្ខំឲ្យក្រុមហ៊ុន General Motors និង Ford កាត់បន្ថយការផលិត នៅរោងចក្រអាមេរិក ខាងជើង ខណៈដែលការផ្គត់ផ្គង់បន្ទះ ឈីប ហាក់ដូចជាកំពុង មានសភាពតានតឹង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុន GM បាននិយាយថា ខ្លួនបានគ្រប់គ្រងដើម្បីរក្សារោងចក្រ ដែលធ្វើឲ្យរថយន្តដឹកទំនិញធុនធំ និងរថយន្តប្រភេទ SUV ដែលលក់ដាច់ និងទទួលបានផលចំណេញច្រើន ។ ក្រុមហ៊ុនបន្តថា ក្រុមហ៊ុន GM បន្តជំរុញរាល់ ឧបករណ៍អេឡិចត្រូនិក ដែលមានដើម្បីផលិត និងដឹកជញ្ជូនផលិតផល មានប្រជាប្រិយបំផុត និង តម្រូវការរបស់យើង ។

ការខ្វះខាតបន្ទះឈីបកំពុង ទុំនៅតាមទីផ្សារផ្សេងៗ ចាប់តាំងពីរដូវក្តៅមុន ហើយវា បានបង្កការ លំបាក ដល់សាលារៀន ក្នុងការទិញកុំព្យូទ័រយួរដៃ ឲ្យបានគ្រប់គ្រាន់សម្រាប់សិស្ស ដែលបង្ខំចិត្តរៀនសូត្រ ពីផ្ទះពន្យាពេលក្នុងការចេញ លក់នូវផលិតផលល្បី ៗ ដូចជាទូរស័ព្ទ iPhone 12 និងបង្កើតឧបករណ៍ ដើម្បីស្វែងរកឧបករណ៍ លេងហ្គេមវីដេអូ ចុងក្រោយដូចជា PlayStation 5 ជាដើម ។

ប៉ុន្តែអ្វីៗកាន់តែអាក្រក់ទៅៗ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពិសេសឧស្សាហកម្ម រថយន្ត ដែលរោងចក្រត្រូវបានបិទ ដោយសារតែមិនមានបន្ទះឈីប គ្រប់គ្រាន់ ដើម្បីបញ្ចប់ការ សាងសង់យានយន្តចាប់ផ្តើមមើល ទៅ ដូចជាកុំព្យូទ័រ នៅលើកង់ ។ បញ្ហានាពេលថ្មីៗនេះ ត្រូវបានលាយបញ្ចូលគ្នា ដោយកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង បានបិទប្រឡាយSuez អស់រយៈពេលជិតមួយសប្តាហ៍ ដោយការដឹកបន្ទះឈីប ដែលធ្វើដំណើរពីអាស៊ីទៅអឺរ៉ុប ៕ដោយ៖លី ភីលីព

Most Popular

To Top