តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ប្រទេសចិន បានទទូលជោគជ័យទំាងស្រុង ដែលបានបញ្ជូនផ្កាយ រណបពិសោធមួយ ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន នៅខេត្ត Shanxi ភាគខាងជើង នៃប្រទេសចិន នៅថ្ងៃសុក្រនេះ ។
ផ្កាយរណប ជាលើកទី៣នៃប្រភេទ Shiyan-6 ត្រូវបានបាញ់បង្ហោះ ដោយគ្រាប់រ៉ុក្កែត Long March-4B នៅវេលាម៉ោង ៧និង០១នាទីព្រឹក ម៉ោងនៅក្រុងប៉េកាំង ។
ផ្កាយរណបនឹងប្រើប្រាស់ ដើម្បីបញ្ជូនការស្ទង់ទិន្នន័យ បរិស្ថាននៅលើទីលំហ និងពិសោធន៍ពាក់ព័ន្ធ នឹងបច្ចេកវិទ្យា ។
ការបាញ់បង្ហោះនៅថ្ងៃសុក្រនេះ គឺជាប្រភេទគ្រាប់រ៉ុក្កេត Long March លើកទី៣៦៥ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

