បច្ចេកវិទ្យា

GM ដាក់បង្ហាញ រថយន្តអេឡិចត្រូនិច Hummer SUV តម្លៃ ១០៥,៥៩៥ ដុល្លារជាមួយកម្ពស់ ជិត២ម៉ែត្រលើដីដើម្បីឡើងលើឧបសគ្គ

រថយន្ត Hummer គឺជាផ្នែកមួយនៃការបំភាយឧស្ម័ន ហួសកម្រិតមុនពេល ចូលនិវត្តន៍ក្នុងឆ្នាំ ២០១០ ប៉ុន្តែក្រុម ហ៊ុន General Motors (GM) បានកែលម្អយានយន្ត ដែលមានរូបរាងស្រស់ស្អាត ជាមួយនឹងការរចនាអេកូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនផលិត រថយន្តនេះ បានដាក់ បង្ហាញរថយន្ត Hummer EV SUV មាន ៥ កៅអីថ្មីរបស់ខ្លួន ដែលអាចធ្វើដំណើរ បានចម្ងាយ៤៨២គីឡូម៉ែត្រ បន្ទាប់ពីសាក់អាគុយរួច ។ រថយន្តលក់រាយក្នុងតម្លៃ ១០៥.៥៩៥ ដុល្លារមានកម្លាំង ៨៣០ សេះ ៨២ ហ្វីតគូប និងដៃចង្កូត ៤ កង់ជាមួយ CrabWalk ដែលធ្វើឲ្យទីតានិចផ្លាស់ទីតាមអង្កត់ ។

រថយន្តដឹកទំនិញធុនធំ គ្រោងនឹងបើកដំណើរការ នៅដើមឆ្នាំ ២០២៣ ជាមួយនឹងម៉ូដែល អាចកាត់បន្ថយបានដែលចាប់ផ្តើមនៅចុងឆ្នាំនោះ។ ក្រុមហ៊ុន GM បានដាក់បង្ហាញ រថយន្តប្រភេទ SUV មាន ៥ កៅអី នៅក្នុងការពិពណ៌នាពាណិជ្ជកម្ម មួយដោយ LeBron James ត្រូវបានចាក់ផ្សាយ ក្នុងអំឡុងពេល នៃការប្រកួត NCAA វគ្គផ្តាច់ព្រ័ត្រ ៕ដោយ៖លី ភីលីព

Most Popular

To Top