បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ទិញយកក្រុមហ៊ុន បច្ចេកវិទ្យា សំឡេងសិប្បនិម្មិត Nuance ក្នុងតម្លៃទឹកប្រាក់ ១៦ ពាន់លានដុល្លារ

SEATTLE ៖ ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវែរយក្ស សហរដ្ឋអាមេរិក Microsoft ដែលកំពុងជំរុញកំណើន សេដ្ឋកិច្ចដោយទិញយកក្រុមហ៊ុន បច្ចេកវិទ្យា សំឡេងសិប្បនិម្មិត Nuance ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ដើម្បីក្រុមហ៊ុនកាន់តែស៊ីជម្រៅ ជាងមុនសុខាភិបាល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការទិញយកក្រុមហ៊ុន នឹងធ្វើឲ្យក្រុមហ៊ុន Microsoft កាន់តែជ្រៅ ទៅក្នុងមន្ទីរពេទ្យ និងឧស្សាហកម្មថែទាំសុខភាព តាមរយៈឧបករណ៍វេជ្ជសាស្ត្រ និងការធ្វើកោសល្យវិច័យ ដែលត្រូវបានប្រើយ៉ាងទូលំទូលាយ របស់ Nuance ។ ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ចំនួន ៥៦ ដុល្លារក្នុងមួយហ៊ុន ចំណែកក្រុមហ៊ុនទាំងអស់ ឲ្យតម្លៃលើប្រតិបត្តិការ រួមទាំងបំណុល ចំនួន ១៩,៧ ពាន់លានដុល្លារ ។

ភាគហ៊ុនរបស់ Burlington Nuance ដែលមានមូលដ្ឋាន នៅរដ្ឋ Massachusetts បានកើនឡើងប្រហែល១៦ភាគរយ នៅក្នុងការជួញដូរ កាលពីពេលថ្មីៗនេះ។ Nuance ធ្លាប់ជាអ្នកត្រួសត្រាយខាងបច្ចេកវិទ្យា សំឡេងសិប្បនិម្មិត និងជាឧបករណ៍ជំនួយ ថាមពលឌីជីថល របស់ Apple ឈ្មោះ Siri ។
ចាប់តាំងពីពេលនោះ មកវាបានផ្លាស់ប្តូរការផ្តោត អារម្មណ៍ របស់ខ្លួនក្នុងការថែរក្សាសុខភាព រួមទាំងផលិតផល ដែលស្តាប់ការសន្ទនានៅក្នុងបន្ទប់ប្រឡង រវាងគ្រូពេទ្យ និងអ្នកជំងឺ និងសរសេរអនុសាសន៍ របស់វេជ្ជបណ្ឌិត ដោយស្វ័យប្រវត្តិ ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយនៅក្នុងសន្និសីទកាសែតមួយ អំពីកិច្ចព្រមព្រៀងនេះថា ឯកសារគ្លីនិកនេះសរសេរ ដោយខ្លួនវាផ្ទាល់ដែលផ្តល់ឲ្យគ្រូពេទ្យ នូវពេលវេលា ដើម្បីផ្តោតការយកចិត្តទុក ដាក់លើការ ថែទាំអ្នកជំងឺ ។ Microsoft និង Nuance បានបង្កើតភាពជាដៃ គូអាជីវកម្មរួចទៅហើយ នៅក្នុងឆ្នាំ ២០១៩ ហើយទំនាក់ទំនងនោះ បានកើនឡើងក្នុងកំឡុង ពេលមានជំងឺរាតត្បាត អាចធ្វើឲ្យ Nuance នាំយកសេវាផ្ទេរអ្នកជំងឺ គ្រូពេទ្យរបស់ខ្លួនទៅធ្វើការណាត់ជួបតាមប្រព័ន្ធទូរគមនាគមន៍នៅលើក្រុម Microsoft ៕ ដោយ៖លី ភីលីព

Most Popular

To Top