រថយន្ត Bagatti Chiron មួយគ្រឿងទៀត បានលេចវត្តមាននៅក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលធ្វើឲ្យអ្នកនិយមតាមដានរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ប្រភពរូបភាព ៖ Delux Cambodia
គួរឲ្យដឹងដែរថា រថយន្ត Bagatti Chiron នោះ គឺជាគ្រឿងទី៣ ហើយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយ Chiron មួយគ្រឿងដំបូងបង្អស់ និងគ្រឿងទី២ បានមកដល់តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ និងចុងខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េស។
រថយន្ត Bugatti Chiron គ្រឿងទី១
រថយន្តមហាកម្លាំងរបស់បារាំងម៉ូដែល Bugatti Chiron ផលិតមានកំណត់ត្រឹម ៥០០ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃជិត ៣លានដុល្លារ សម្រាប់ទីផ្សារបរទេស។
រថយន្ត Bugatti Chiron គ្រឿងទី២
រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៤៧៩សេះ និងកម្លាំងបង្វិល ១ ៦០០ញ៉ូតុនម៉ែត្រ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទី និងមានល្បឿនអតិបរមា ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ sabay