បច្ចេកវិទ្យា

ក្រុមអ្នកជំនាញព្រមាន៖ យានយន្តស្វយ័ត កំពុងព្យាយាមសម្គាល់មុខ មនុស្សរយៈពេល ស្បែកខ្មៅ នៅក្នុងទីងងឹត

អង់គ្លេស៖ ក្រុមអ្នកជំនាញបានព្រមានថា រថយន្តបើកបរដោយខ្លួន ឯងអាចជាអ្នកប្រកាន់ពូជសាសន៍ ពីព្រោះពួកគេ មិនអាចរកឃើញមុខ មនុស្សដែលមានស្បែកខ្មៅ នៅក្នុងទីងងឹតបានឡើយ ហើយក៏ជាផលពិបាក មហន្តរាយផងដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គណៈកម្មការច្បាប់ និយាយថា ភាពលម្អៀងនៃពូជសាសន៍ បានបង្កើតទៅជាការ រចនាយានយន្ត និងប្រព័ន្ធស្វ័យប្រវត្តិ ដែលអាចមានផលវិបាក មហន្តរាយ។ យានយន្តស្វយ័តត្រូវបាន បំពាក់ដោយបញ្ញា សិប្បនិម្មិត (AI) ដែលត្រូវបានបណ្តុះបណ្តាល ក្នុងរកអ្នកថ្មើរជើង ដើម្បីដឹងថា ពេលណាត្រូវឈប់ និងចៀសវាងការប៉ះទង្គិច។

ប៉ុន្តែភាពលម្អៀង ដែលមានស្រាប់នេះ មានន័យថា អ្នកដែលមានស្បែកខ្មៅ មិនមែនពណ៌ស អាចមានហានិភ័យខ្ពស់ សម្រាប់គ្រោះថ្នាក់​ ស្ថិតក្នុងស្ថានភាពពន្លឺខ្សោយ។ យោងតាមគណៈកម្មការច្បាប់ បានឲ្យដឹងថា យានយន្តបើកបរដោយខ្លួនឯង ក៏អាចត្រូវបានគេរើសអើង ចំពោះស្ត្រី និងអ្នកដែលមានភាព ចល័តខ្សោយផងដែរ ពីព្រោះប្រព័ន្ធប្រតិបត្តិការ របស់ពួកគេភាគច្រើន ត្រូវបានបង្កើតឡើង ដោយបុរសមានសមត្ថភាពគ្រប់គ្រាន់។

ស្ថាប័នឯករាជ្យ កំពុងបង្កើតក្របខណ្ឌច្បាប់ សម្រាប់ការដាក់ឲ្យប្រើប្រាស់ រថយន្តបើកបរដោយខ្លួនឯង នៅលើដងផ្លូវចក្រភពអង់គ្លេស។សម្រាប់ការពិគ្រោះយោបល់ រួមគ្នាជាមួយគណៈកម្មការ ច្បាប់ស្កុតឡេន បាននិយាយលើប្រព័ន្ធពិគ្រោះយោបល់ រួមគ្នាជាមួយគណៈកម្មការច្បាប់ ស្កុតឡេន ថា ប្រព័ន្ធប្រហែលជាមិនត្រូវ បានបណ្តុះបណ្តាល ដើម្បីដោះស្រាយ ជាមួយរទេះរុញ និងម៉ូតូគ្រប់ប្រភេទទេ ។

ពោងសុវត្ថិភាព ជួយសង្គ្រោះជីវិតមនុស្ស ជាច្រើនប៉ុន្តែមនុស្ស ជំនាន់ទី១ បានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ដែលមានទំហំតូច ជាងមុនដូចជាស្ត្រី មានមាឌតូចមនុស្សចាស់ និងកុមារ ពីព្រោះពួកគេត្រូវបាន អភិវឌ្ឍជាមួយបុរសពេញវ័យ។ សូហ្វវែរស្គាល់មុខ នាពេលបច្ចុប្បន្ន ក៏អាចបង្ហាញពីភាពលម្អៀង ទៅរកពណ៌ស និងមុខបុរស៕ ដោយ៖លី ភីលីព

Most Popular

To Top