បច្ចេកវិទ្យា

Elon Musk ផ្តល់រង្វាន់ ១០០លានដុល្លារ ដល់ក្រុមអ្នកស្រាវជ្រាវ យកកាបូន ចេញពីបរិយាកាស

កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មហាសេដ្ឋីលោក Elon Musk បានផ្តល់រង្វាន់ ជាទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបង្កើតមធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការឡើងកម្តៅ របស់ភពផែនដី តាមរយៈការទាញ យកឧស្ម័កាបូនិក ចេញពីបរិយាកាស ឬសមុទ្រ ។

លោក Elon Musk ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានឲ្យដឹងថា៖ «នៅពេលនេះ យើងមានភពផែនដី តែមួយទេ។ បើទោះបីស្ថិតក្នុងគ្រោះមហន្តរាយត្រឹមតែ ១ភាគរយក៏ដោយ ហេតុអ្វី បានជាត្រូវបន្តជាមួយនឹងហានិភ័យនេះ? នោះជារឿងមិនត្រឹមត្រូវឡើយ»។

គូសបញ្ជាក់ថាកាលពីខែមករា លោក Elon Musk បានប្រកាសពីបំណង របស់លោកក្នុងការ ផ្តល់រង្វាន់ជាទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដល់ក្រុមអ្នកស្រាវជ្រាវ យកកាបូនចេញពីបរិយាកាស បរិយាកាស ឬសមុទ្រ លោកបានបង្កើតលក្ខខណ្ឌ នៃការប្រកួតប្រជែងដែលឈ្មោះថា Earth Day។

គម្រោងដែលគណៈកម្មការ រៀបចំចាត់ទុកថា ជារង្វាន់ប្រាក់លើកទឹកចិត្ត ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រវត្តិសាស្ត្រមួយនេះ នឹងចំណាយពេល ៤ឆ្នាំ នៅក្នុងកម្មវិធី Earth Day ទាំងមូលនេះ ពោលគឺរហូតដល់ឆ្នាំ២០២៥ ។ ការទាញយកឧស្ម័ន កាបូនិក និងការរក្សាទុក បានក្លាយជាប្រធាន បទក៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលការឡើងកម្តៅ នៃភពផែនដី បានធ្វើឲ្យរលាយដំទឹកកក ធ្វើឲ្យកើនឡើងនូវព្យុះត្រូពិក ហើយជាលទ្ធផល បានធ្វើឲ្យកើនឡើងកម្តៅ ដ៏ខ្ពស់បន្ថែមទៀតនៅតំបន់ឆ្នេរ ។

បើទោះប្រទេសជាច្រើនកំពុង តែខិតខំធ្វើការ ដើម្បីកាត់បន្ថយការបញ្ចេញ ឧស្ម័នពុលក៏ដោយ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា បច្ចេកវិទ្យាទាញយកឧស្ម័ន កាបូនចេញ ពិតជាសំខាន់ណាស់ ចំពោះគោលដៅក្នុងការធ្វើឲ្យការ បញ្ចេញឧស្ម័នស្ថិតក្នុង កម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០៕

Most Popular

To Top