បរទេស៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter, Inc កាលពីថ្ងៃព្រហស្បតិ័ម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ អំពីប្រាក់ចំណូលរបស់ខ្លួន សម្រាប់ត្រីមាសដំបូងឆ្នាំ២០២១ នេះដែលមានទំហំរហូតទៅដល់១,០៤ពាន់លានដុល្លារ ពោលគឺប្រមាណជា២៨ភាគរយ ធៀបទៅនឹងតួលេខឆ្នាំចាស់។
ក្នុងនោះតួលេខក៏បានបង្ហាញដែរថា Twitter ទទួលបានប្រាក់ចំណេញសុទ្ធប្រមាណជា៦៨លានដុល្លារឬតំណាងឲ្យ៧ភាគរយកើនឡើងធៀបទៅនឹង
ឆ្នាំចាស់។
លោក Ned Segal ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Twitter បានបញ្ជាក់ថាត្រីមាសដំបូងឆ្នាំ២០២១នេះបានបង្ហាញភាពរឹងម៉ាំនិងការចាប់ផ្តើមដ៏ល្អ បំផុតសម្រាប់អាជីវកម្មរបស់ ក្រុមហ៊ុនព្រមទាំងក្រុមហ៊ុនដែលធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម របស់យើងផង។
លោកបន្តថាក្រុមហ៊ុនទាំងឡាយដែលបាន ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹង Twitter មានចំនួនរហូតទៅដល់៨៩៩លានដុល្លារនិងប្រាក់ចំណូលផ្សេង ទៀតមានប្រមាណជា១៣៧លានដុល្លារគឺត្រូវជា៩ភាគរយកើនឡើងកាលពីឆ្នាំទៅ៕ ប្រែសម្រួល៖ស៊ុនលី