កាលីហ្វញ៉ា៖ ចៅក្រមសហរដ្ឋអាមេរិក បានដាក់សម្ពាធដល់នាយកប្រតិបត្តិ នៃក្រុមហ៊ុនបង្កើតហ្គេម Epic “Fortnite”ពីរបៀបការផ្លាស់ប្តូរ ជាមូលដ្ឋានដែលក្រុមហ៊ុន ផលិតហ្គេមស្នើសុំឲ្យលោកស្រីបង្ខំនៅលើ App Store របស់Apple Inc នឹងជះឥទ្ធិពលដល់ជីវភាពរស់នៅ របស់អ្នកអភិវឌ្ឍន៍រាប់លាននាក់ នៃការបង្កើតកម្មវិធីសម្រាប់ឧបករណ៍ Apple យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ចៅក្រម Yvonne Gonzalez Rogers កំពុងដឹកនាំការជំនុំជម្រះរយៈពេល ៣សប្តាហ៍ ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទ នៅតុលាការស្រុកសហរដ្ឋអាមេរិក សម្រាប់សង្កាត់ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា។
Epic បានចោទប្រកាន់ថា ក្រុមហ៊ុន Apple បានរំលោភបំពានអំណាច ដែលខ្លួនកាន់កាប់លើអ្នកអភិវឌ្ឍន៍សូហ្វវែរ ចង់ឈានដល់អ្នកប្រើប្រាស់ iPhone របស់ខ្លួនចំនួន ១ ពាន់លាននាក់តាមរយៈ ការគិតប្រាក់កម្រៃជើងសាររហូតដល់ទៅ ៣០ ភាគរយលើការទិញនៅក្នុងកម្មវិធី និងធ្វើការពិនិត្យឡើងវិញនូវ App Store ដែល Epic ចោទប្រកាន់ក្រុមហ៊ុន Apple ជាដៃគូប្រកួតប្រជែង។
លោក Tim Sweeney នាយកប្រតិបត្តិក្រុមហ៊ុន Epic Games កាលពីថ្ងៃច័ន្ទបានផ្តល់សក្ខីកម្មថា Apple អនុវត្តការគ្រប់គ្រងលើកម្មវិធីទាំងអស់ នៅលើប្រព័ន្ធប្រតិបត្តិការ iOS ហើយអាចបដិសេធ ការចូលប្រើកម្មវិធីតាមឆន្ទៈ។ Epic ចង់ឲ្យលោកស្រី Gonzalez Rogers បញ្ជាឲ្យ Apple អនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់ Software ភាគីទី៣ចូលក្នុងទូរស័ព្ទ iPhone របស់ពួកគេ និងងាយស្រួលក្នុងការទូទាត់ក្នុងកម្មវិធី។ ការផ្លាស់ប្តូរទាំងនោះអាចអនុវត្ត បានគ្រប់កម្មវិធីទាំងអស់មិនត្រឹមតែហ្គេមដូចជា“ Fortnite” របស់ Epic នោះទេ។
បន្ទាប់ពីលោក Sweeney របស់ Epic ត្រូវបានសួរចម្លើយបន្ថែមទៀតដោយមេធាវីទាំង Epic និង Apple កាលពីថ្ងៃអង្គារចៅក្រមបានសាកសួរសុខ Sweeney ថា តើលោកស៊ាំនឹងសេដ្ឋកិច្ចនៃ ការដំណើរការកម្មវិធីផ្សេងទៀត ដូចជាកម្មវិធីអាហារ កម្មវិធីណាត់ជួប ឬកម្មវិធីផ្ញើសារភ្លាមៗ ហើយ Sweeney បាននិយាយថា លោកមិនមែនទេ។ លោកស្រី Gonzalez Rogers បានសួរថា ដូច្នេះអ្នកមិនដឹងថា តើអ្វីដែលអ្នកកំពុងស្នើសុំនឹងប៉ះពាល់ដល់ អ្នកអភិវឌ្ឍន៍ណាម្នាក់ដែលចូលរួម នៅក្នុងប្រភេទកម្មវិធីទាំងនោះដែរឬទេ?” ៕
ដោយ៖ លី ភីលីព