អ្នកវិទ្យាសាស្ត្របញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីគូសផែនទីហ្សែនរបស់សត្វកវែង បានបញ្ជាក់ថាមាន ៤ ប្រភេទខុសៗគ្នា ហើយពួកវាក៏ខុសគ្នាដូច សត្វខ្លាឃ្មុំពណ៌ត្នោត និងខ្លាឃ្មុំប៉ូលដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមមជ្ឈមណ្ឌល LOEWE សម្រាប់អ្នកបកប្រែវិទ្យាសាស្ត្រជីវចម្រុះហ្សែន ដែលធ្វើការវិភាគហ្សែន។លោកវេជ្ជបណ្ឌិត Axel Janke បានពន្យល់ថា ទោះបីជាមានរូបរាងដូចគ្នាក៏ដោយ ក៏ហ្សែនមានប្រភេទសត្វកវែងចំនួន ៤ ប្រភេទ និងប្រភេទសត្វតូចៗចំនួន ៧ ។
យោងតាមការវិភាគហ្សែន ដ៏ទូលំទូលាយរបស់ពួកគេត្រកូលសត្វកវែងទាំង៤បានវិវត្តដាច់ដោយឡែក ពីគ្នារាប់ពាន់ឆ្នាំមកហើយ។ រីករាលដាលពីខាងជើងទៅខាងត្បូងទ្វីបអាហ្រ្វិក ប្រភេទសត្វកវែងទាំង៤ប្រភេទគឺ៖ សត្វកវែងខាងជើង សត្វកវែងមានក្រឡាជ្រុងតូច សត្វកវែង Masai និងសត្វកវែងខាងត្បូង។
ទំនាក់ទំនងនៅក្នុងហ្សែននៃសត្វកវែងត្រូវបានគេជជែកគ្នាតាំងពីយូរយារមកហើយ និងអស់រយៈពេលជាយូរមកហើយវាត្រូវបានគេសន្មតថា មានតែប្រភេទសត្វតែមួយប៉ុណ្ណោះមានប្រភេទរងជាច្រើន។ក្រុមដដែលនៅពីក្រោយការស្រាវជ្រាវហ្សែនថ្មីនេះដំបូងបានស្នើរសត្វកវែងចំនួន ៤ ប្រភេទខុសៗគ្នាក្នុងឆ្នាំ ២០១៦ ដោយនិយាយថា ការងារថ្មីនេះបង្កើត និងបញ្ជាក់ពីគំនិតនោះ។
លោកវេជ្ជបណ្ឌិតJanke បានបន្ថែមថា ហ្សែនបើកលទ្ធភាពថ្មីដើម្បីពង្រីកការយល់ដឹងរបស់យើង ហើយថនិកសត្វថ្មីៗកម្រត្រូវបានរកឃើញ និងពណ៌នាច្រើនណាស់៕ដោយ៖លី ភីលីព