បរទេស៖ កងទ័ពជើងអាកាសអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រុមដឹកនាំកូនដ្រូន បានធ្វើតេស្តសាកល្បងប្រព័ន្ធហោះហើរ កូនដ្រូនបានយ៉ាងជោគជ័យ នៅមូលដ្ឋានកងទ័ពអាកាស Tyndall រដ្ឋផ្លរីដា កាលពីសប្ដាហ៍មុន។
យោងតាមសេចក្តីប្រកាសព័ត៌មាន កងទ័ពជើងអាកាស ក្រុមការងារនោះ បានធ្វើតេ្សតប្រព័ន្ធហោះហើរស្វ័យប្រវត្តិ Skyborg ដែលបំពាក់លើយន្តហោះ គ្មានមនុស្សបើកយុទ្ធសាស្ត្រ Kratos UTAP-22 មួយគ្រឿង និងបានធ្វើការហោះហើរអស់រយៈពេល ២ម៉ោងនិង១០នាទី។

នៅក្នុងអំឡុងការធ្វើតេស្តនោះ ប្រព័ន្ធស្វ័យប្រវត្តិបានបង្ហាញ ឲ្យឃើញនូវសមត្ថភាពអាកាសចរណ៍មូលដ្ឋាន និងឆ្លើយតបចំពោះការបញ្ជាហោះហើរ ក្នុងខណៈសម្របតាមដែន ហោះហើររបស់យន្តហោះ និងបង្ហាញឲ្យឃើញនូវការសហការរួមគ្នា។
លោកឧត្តមសេនីយ៍ Dale White បានមានប្រសាសន៍ក្នុង សេចក្តីប្រកាសព័ត៌មានមួយថា “យើងពិតជារំភើបចិត្តជាខ្លាំង សម្រាប់ការហោះហើរដ៏ជោគជ័យ នៃកំណែទម្រប់ខួរក្បាលដំបូងនៃប្រព័ន្ធ Skyborg។ វាគឺជាជំហានដំបូងនៃភាពរីកចម្រើន សម្រាប់បច្ចេកវិទ្យា Skyborg“ ៕
ប្រែសម្រួល៖ ប៉ាង កុង
