អាមេរិក៖ អង្គអវកាសការណាសា កំពុងបាញ់គ្រាប់រ៉ុក្កែត ដែលមានសំឡេងស្រដៀង នឹងផ្កាយរណប កាលពីថ្ងៃសៅរ៍ពី Wallop Flight Facility របស់ខ្លួននៅរដ្ឋ Virginia ដើម្បីដាក់បង្ហាញពន្លឺ ដល់អ្នក រស់នៅតាមបណ្តោយឆ្នេរខាងកើត និងនៅ Bermuda នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
រ៉ុក្កែត Black Brant XII មាន ៤ ដំណាក់កាលគ្រោង នឹងចាប់ផ្តើមនៅម៉ោង ៨ និង ២ នាទីល្ងាចហើយ នឹងបញ្ចេញចំហាយទឹក ដែលរំពឹងថា នឹងបញ្ចេញពន្លឺនៅពេលវាធ្វើដំណើរ ចម្ងាយជាង ២០០ ម៉ាយល៍ លើផ្ទៃផែនដី ដើម្បីសិក្សាប្លាស្មាអវកាស។ ពណ៌បៃតង ភ្លឺនឹងត្រូវបានគេមើលឃើញ នៅផ្នែកខ្លះនៃរដ្ឋផ្លរីដា រដ្ឋ Illinois រដ្ឋNew Jersey ទាំងអស់នៃNew England និងរដ្ឋមួយចំនួនផ្សេងទៀត ដែលនៅជិតមហាសមុទ្រអាត្លង់ទិក ប៉ុន្តែនឹងមានរយៈពេល រហូតដល់ ១២០ វិនាទី នៅក្នុងតំបន់ជាក់លាក់។
បេសកកម្មនេះមានឈ្មោះថា KiNETic ថាមពល និងសន្ទុះការដឹកជញ្ជូន កម្លាំងចលករខ្នាតធំ ហៅថា KiN-X មានភារកិច្ចស៊ើបអង្កេតថាមពល ត្រូវបានដឹកឆ្លងកាត់ទីអវកាស ក្នុងនោះវានឹង បញ្ចេញចំហាយបារីយ៉ូម ដែលនឹងបង្កើត ជាពពកពណ៌បៃតង អាចមើលឃើញ ប្រហែលជា ៣០ វិនាទី។
ណាសា ជាទៀងទាត់ធ្វើការ បាញ់បង្ហោះបែបនេះ ដើម្បីសិក្សាចលនា នៃភាគល្អិតអ៊ីយ៉ូដ និងអព្យាក្រឹតនៅក្នុងបរិយាកាសខាងលើ។ គ្រាប់រ៉ុក្កែត ត្រូវបានគេហៅថា រ៉ុក្កែត suborbital គឺជាឧបករណ៍ដ៏មានតម្លៃ ក្នុងបច្ចេកវិទ្យាមានលក្ខណៈ គ្រប់គ្រាន់សម្រាប់ការហោះហើរ៕ ដោយ៖លី ភីលីព