បច្ចេកវិទ្យា

Royal Mail សាកល្បងយន្តហោះដ្រូន ដើម្បីបញ្ជូនរបស់របរពីអង់គ្លេស ដីគោក ទៅកោះ Isle of Scilly

អង់គ្លេស ៖ ក្រុមហ៊ុន Royal Mail នឹងសាកល្បងប្រើប្រាស់ដ្រូន ដើម្បីបញ្ជូនឧបករណ៍សុខភាព និង ឧបករណ៍សុវត្ថិភាព ឧបករណ៍សម្រាប់ធ្វើតេស្តិ៍ មេរោគ COVID-19 និងរបស់ផ្សេងទៀតទៅកោះ Isle of Scilly ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរលើផ្ទៃទឹក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ក្រុមហ៊ុននេះបាននិយាយថា វាជាលើកដំបូងហើយ ដែលការហោះហើរយន្តហោះ គ្មានមនុស្សបើក អាចមើលឃើញ ដោយស្វ័យប្រវត្ដិ ត្រូវបានប្រើ រវាងអង់គ្លេសដីគោក និងកោះមួយ ។ Parcels នឹងត្រូវហោះហើរ ទៅអាកាស យានដ្ឋាន នៅ St Mary’s ដោយយន្តហោះគ្មាន មនុស្សបើកអាចផ្ទុកសំបុត្រ បានរហូតដល់ទៅ ១០០ គីឡូក្រាម ក្នុងពេលតែមួយប្រហែល នឹង ទំហំនៃការដឹកជញ្ជូនធម្មតា ។

វត្ថុទាំងនោះនឹងត្រូវយកទៅដោយដ្រូនតូច ជាងមុនទៅកាន់កន្លែងចែកចាយជុំវិញកោះ ។ លោក Amy Richards ជាអ្នកនាំពាក្យ នៅកោះ Isle of Scilly បាននិយាយថា មានតំបន់ដាច់ ស្រយាលខ្លះ នៅលើកោះទាំងនេះ ហើយនេះគឺជាមធ្យោបាយដ៏អស្ចារ្យដើម្បីជួយយើងទៅដល់ពួកគេ ។
វាពិតជាមានសារសំខាន់ណាស់ សម្រាប់យើង ក្នុងការធ្វើអ្វីៗ ដែល យើងអាចធ្វើបាន ដើម្បីជួយដល់គ្រប់តំបន់ទាំងអស់ នៃប្រទេសឲ្យមានទំនាក់ទំនងគ្នា ជាពិសេសនៅក្នុងគ្រាលំបាកទាំងនេះ។ ប្រសិនបើការសាកល្បង ទទួល បាន ជោគជ័យ បច្ចេកវិទ្យា របស់ Royal Mail នេះអាចត្រូវបានប្រើ ដើម្បីគាំទ្រដល់បុគ្គលិកប្រៃសណីយ៍ ក្នុងការបញ្ជូនទៅតំបន់ ដាច់ស្រយាលក្នុង ចក្រភពអង់គ្លេស ៕ ដោយ៖លី ភីលីព

Most Popular

To Top