អាមេរិក ៖ ក្រុហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Facebook កំពុងបន្ថែមការត្រួតពិនិត្យ លើវេទិការបស់ខ្លួន ជាមួយ នឹងមុខងារថ្មី Pop-Up មួយដែលសួរ អ្នកប្រើប្រាស់ថា តើពួកគេបានអានអត្ថបទមុន ពេលចែករម្លែកក្នុងការត្រួតពិនិត្យ ឲ្យកាន់តែល្អដើម្បីបញ្ឈប់ការរីករាលដាលព័ត៌មាន មិនពិតនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ប្រអប់បញ្ចូល ដែលកំពុង ត្រូវបានសាកល្បងក្នុងចំណោម អ្នកប្រើប្រាស់បានជ្រើសរើស នឹងលេចចេញនៅពេលមនុស្ស ចុចសារចែករម្លែក ដោយមិន ចាំបាច់បើកអត្ថបទ ។ ក្រុមហ៊ុនបានបន្តថា គោលដៅដើម្បីជួយអ្នក ប្រើប្រាស់ឲ្យទទួលបានព័ត៌មាន និងប្រយុទ្ធប្រឆាំង នឹងការរីករាលដាល ព័ត៌មានមិនពិត ។
សម្រាប់ពេលនេះមុខងារនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ប្រហែលជា ១០ ភាគរយ នៃអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។ Facebook បានបន្តថា លក្ខណៈពិសេសនេះលើកកម្ពស់ការ ចែករម្លែកព័ត៌មានថ្មីៗ ប្រសិនបើអ្នកទៅ ចែករម្លែកអត្ថបទព័ត៌មាន ដែលអ្នកមិនទាន់បានបើកយើង នឹងបង្ហាញការជំរុញលើក ទឹកចិត្តអ្នកឲ្យបើក ហើយអានវាមុនពេលចែកចាយ វាជាមួយអ្នកដទៃ ។
គំរូលេចឡើងបង្ហាញពីអត្ថបទ ប្រឌិតអំពីការជម្លៀសដោយស្ម័គ្រចិត្ត នៅក្នុងរដ្ឋមិនបញ្ចេញឈ្មោះ ដោយសារតែទឹកជំនន់ ។ សារដែលជាន់គ្នាអានថា You’re អ្នករៀបនឹងចែកចាយអត្ថបទ ដោយមិនចាំបាច់បើកវាទេ ។ ការចែករម្លែកអត្ថបទដោយមិនបានអាន វាអាចមានន័យថា បាត់អង្គហេតុសំខាន់ៗ៕ ដោយ៖លី ភីលីព