បច្ចេកវិទ្យា

ផ្កាយរណប Starship Serial Number 15 របស់ SpaceX អាចជាគំរូដំបូង ត្រូវបានប្រើឡើងវិញ របស់ក្រុមហ៊ុន

អាមេរិក៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មានប្រសាសន៍ថា SpaceX អាចនឹងហោះហើរផ្កាយរណប Starship SN15 ថ្មីឆាប់ៗនេះ បន្ទាប់ពីការចុះចតជាប្រវត្តិសាស្ត្ររបស់រ៉ុក្កែតកាលពីសប្តាហ៍មុន បានឈានដល់គោលដៅបង្កើត នាវា ដែលអាចប្រើឡើងវិញបាននឹងនាំមនុស្សទៅភពព្រះអង្គារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

នាយកប្រតិបត្តិ Elon Musk បានបង្ហើបនៅលើ Twitter ថា លោកប្រហែលជាព្យាយាមសាកល្បងហោះហើរ SN15 ឆាប់ៗនេះព្រោះវាជាផ្កាយរណប តែមួយដែលអាចរស់រានបានពីការហោះហើរសាកល្បង។ ភាពជោគជ័យចុងក្រោយបានផ្តល់ ទិន្នន័យហោះហើរពេញលេញលើកដំបូងដល់អវកាសនិង ធ្វើឲ្យក្រុមត្រួតពិនិត្យយ៉ាងហ្មត់ចត់ នូវការធ្វើសមយុទ្ធរ៉ុក្កែត យ៉ាងជាក់លាក់ពីរបៀបម៉ាស៊ីនរ៉ូបទ័រដ៏ធំបានអនុវត្ត

ព្រឹត្តិការណ៍កាលពីសប្តាហ៍មុន ក៏បានធ្វើឲ្យក្រុមហ៊ុន ជាកម្មសិទ្ធិរបស់លោក Musk ស្ថិតនៅលើផ្លូវសម្រាប់ការសាកល្បងគន្លងដំបូងត្រូវបានរៀបចំឡើង សម្រាប់ខែកក្កដាដែលនឹងឃើញផ្កាយរណប Starship Serial Number 20 ឈានដល់ទីអវកាស។

នេះក៏នាំឲ្យលោក Musk មួយជំហានខិត ទៅជិតនឹងការប្រើប្រាស់ផ្កាយរណប ជាផ្នែកសំខាន់នៃផែនការដ៏មានមហិច្ឆតារបស់លោក ក្នុងការបញ្ជូនមនុស្សមួយលាននាក់ ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០៥០ ៕

Most Popular

To Top