បច្ចេកវិទ្យា

៦ ឆ្នាំខាងមុខ អ្នកជំនាញថា ឡានអគ្គិសនី នឹងថោកជាង ឡានប្រើចំហេះ!

រថយន្តអគ្គិសនី នឹងមានតម្លៃថោកជាង រថយន្តចំហេះហ្វូស៊ីលទូទាំងអឺរ៉ុប ក្នុងរយៈពេល ៦ឆ្នាំខាងមុខទៀត ហើយអាចនឹងក្លាយជាការ លក់ថ្មី ១០០%នៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលត្រូវបាន ចេញផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុនផលិតរថយន្តនានាកំពុងតែប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនី និងកូនកាត់ (Hybrid) ក្នុងគោលបំណងបញ្ចេញឧស្ម័នពុល ក្នុងកម្រិតមធ្យម ដោយសហភាពអឺរ៉ុប កំណត់ឲ្យបញ្ចេញឧស្ម័នកាបូនត្រឹមតែ ៩៥ក្រាមប៉ុណ្ណោះក្នុង ១គីឡូម៉ែត្រ បើមិនដូចនេះទេ នឹងប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរ។

ការសិក្សាស្រាវជ្រាវដោយផ្នែកហិរញ្ញវត្ថុថាមពល ថ្មីរបស់ Bloomberg បានរកឃើញថា រថយន្តអគ្គិសនី និងរថយន្តបែបស្ពត នឹងមានតម្លៃថោក ជាងរថយន្តចំហេះ ចាប់ពីឆ្នាំ២០២៦តទៅ។

តាមការស្រាវជ្រាវដដែល ត្រូវបានត្រួតពិនិត្យដោយអង្គភាព បរិស្ថាន និងដឹកជញ្ជូន រថយន្តខ្នាតតូច នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៧ ទើបអាចប្រកួតប្រជែង នឹងតម្លៃរថយន្តចំហេះបាន។ រថយន្តអគ្គិសនីដែលមានទម្ងន់ស្រាល នឹងមានតម្លៃថោកជាង រថយន្តម៉ាស៊ូត ចាប់ពីឆ្នាំ២០២៥ និងរថយន្តអគ្គិសនីទម្ងន់ធ្ងន់ ចាប់ពីឆ្នាំ២០២៦៕

ប្រភព៖sabay

Most Popular

To Top