បរទេស៖ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba.com នៅថ្ងៃនេះបានប្រកាសថាខ្លួន បានដាក់គោលដៅថ្មីមួយដើម្បិអាចទាញយក អ្នកលក់
ថ្មីប្រមាណជា១០០ ០០០ទៀត នៅលើវេបសាយរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធនេះ ខណៈដែលអាជីវកម្មអនឡាញកំពុងផ្ទុះខ្លាំង ដោយសរកូវីដ។
លោក Stephen Kuo ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Alibaba បានថ្លែងថា៖កាលពីឆ្នាំទៅបញ្ហារាតត្បាត បានធ្វើឲ្យវិស័យឌីជីថលមាន
សន្ទុះកើនឡើងយ៉ាងខ្លាំង ជាពិសេសការទិញទំនិញអនឡាញការចាយលុយអនឡាញ ហើយជាលទ្ធផលទំហំនៃប្រតិបត្តិការបានកើនឡើងដល់ទៅ ៣ខ្ទង់។
លោក Kuo បន្តថា៖នៅក្នុងឆ្នាំសារពើពន្ធ២០២២ ដែលគិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ និងបញ្ចប់ទៅនៅថ្ងៃទី៣១ខែមិនាឆ្នាំ២០២២ ក្រុមហ៊ុន Alibaba បានដាក់គោលដៅផងដែរទាក់ទាញ ឲ្យបានអតិថិជនថ្មីបន្ថែម១០លាននាក់ ក្រៅពីអ្នកលក់ថ្មីសរុប១០ម៉ឺនផង។
ក្នុងពេលជាមួយគ្នានេះផងដែរ គេបានដឹងថាការនាំចេញរបស់សកលលោកបានកើនឡើង ដល់ទៅ៨ភាគរយសម្រាប់ឆ្នាំ២០២១ នេះគឺជាអត្រាកើនឡើងធំបំផុត មិនធ្លាប់មានឡើយរយៈពេល១០ឆ្នាំ កន្លងមកនេះ៕ ប្រែសម្រួល៖ស៊ុនលី