បច្ចេកវិទ្យា

Bill Gates ពាក់ព័ន្ធទំនាក់ទំនង ផ្លូវភេទ និងបុគ្គលិកស្រីម្នាក់ មុនចុះចេញពីតំណែង ជាន់ខ្ពស់នៅ Microsoft

សមាជិកក្រុមប្រឹក្សាភិបាល​ របស់ Microsoft បានគាំទ្រឱ្យ Bill Gates លាឈប់ពីតំណែង ថ្នាក់ដឹកនាំ កាលពីឆ្នាំមុន ខណៈការស៊ើបអង្កេតមួយ មិនទាន់បញ្ចប់ ដោយរូបលោកត្រូវបានចោទ ប្រកាន់ថា មានទំនាក់ទំនងខុសប្រក្រតី នឹងនិយោជិកស្រីម្នាក់ ។ នេះបើតាមរយៈការ ចុះផ្សាយពីកាសែត Wall Street Journal កាល​ពី​ពេល​ថ្មីៗ​នេះ​ ។

លោក Bill Gates ត្រូវបានចោទប្រកាន់ពីបុគ្គលិកម្នាក់ នៅក្នុងលិខិតមួយកាលពីឆ្នាំមុន ដែលអះអាងថា នាងមានទំនាក់ទំនងផ្លូវភេទ ជាមួយ Bill Gates ជិតពីរទសវត្សរ៍មុន ។

ក្រោយមកទៀត នៅ ខែមីនា ឆ្នាំ២០២០ ខណៈការស៊ើបអង្កេតមិនទាន់បញ្ចប់ មហាសេដ្ឋីរូបនេះ ក៏បានលាឈប់ពី តំណែកក្នុងក្រុមប្រឹក្សាភិបាលរបស់ Microsoft ផងដែរ ក្រោមហេតុផលថា លោកគ្រាន់តែចង់ផ្តោតលើសកម្មភាព សប្បុរសធម៌ ក្នុងសង្គមច្រើនជាង។

ចំពោះបញ្ហាពាក់ព័ន្ធ នឹងទំនាក់ទំនងផ្លូវភេទ ជាមួយបុគ្គលិកស្រីខាងលើ អ្នកនាំពាក្យរបស់ Bill Gates បានទទួលស្គាល់ថា មហាសេដ្ឋីរូបនេះ ពិតជាមានទំនាក់ទំនង កាលពីជាង២០ឆ្នាំ មុនពិតមែន និងបានបញ្ចប់ ដោយការរាប់អានគ្នា តែប៉ុណ្ណោះ ។ រីឯការសម្រេចចិត្តផ្លាស់ប្តូរ ក្រុមប្រឹក្សាភិបាល គឺមិនទាក់ទងទៅនឹង បញ្ហានេះឡើយ ៕ sabay

Most Popular

To Top