អាមរិក៖ ប៉ូលីសបាននិយាយថា បុរសម្នាក់ដែលបានស្លាប់ នៅក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ជាមួយរថយន្ត Tesla របស់លោកនៅ Autopilot ខណៈពេលដែលលោក បង្ហោះវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ កំពុងធ្វើការស៊ើបអង្កេត ពីការធ្លាក់នេះដែលបានកើតឡើង នៅ Fontana ចម្ងាយ៨០គីឡូម៉ែត្រ នៅភាគខាងកើត នៃទីក្រុង Los Angeles។ នេះជាករណីទី ២៩ ដែលទីភ្នាក់ងារសហព័ន្ធ បានស៊ើបអង្កេតពាក់ព័ន្ធ នឹងក្រុមហ៊ុន Tesla ។
អ្នកបើករថយន្ត Steven Michael Hendrickson អាយុ ៣៥ ឆ្នាំបានស្លាប់ បន្ទាប់ពីរថយន្ត Tesla Model 3 របស់លោក បុករទេះភ្លើងក្រឡាប់ នៅម៉ោងប្រហែល ២ និង ៣០ នាទីព្រឹកថ្ងៃទី ៥ ឧសភា។
បុរសម្នាក់ទៀត បានព្យាយាមជួយអ្នកបើករថយន្ត ដឹកទំនិញ នៅពេល Tesla បានបុកលោក ហើយទុកឲ្យលោករងរបួសធ្ងន់។
លោក Hendrickson ធ្លាប់ជាសមាជិក នៃសាខានៅរដ្ឋ California ភាគខាងត្បូងនៃក្លិប Tesla ហើយធ្លាប់បានបង្ហោះរូបភាព និងវីដេអូរថយន្តរបស់លោក នៅលើបណ្តាញសង្គម។ នៅក្នុងវីដេអូមួយ នៅលើបណ្តាញសង្គម Instagram លោកស្ថិតនៅលើកៅអី កន្លែហអ្នកបើកបរ ដោយមិនដាក់លើចង្កូត ឬជើងនៅលើឈ្នាន់៕ ដោយ៖លី ភីលីព