Rocket Lab គឺជាក្រុមហ៊ុនឯកជន របស់សហរដ្ឋអាមេរិក ដែលមានជំនាញខាងផលិតយាន អវកាសនិងមានទទួល ផ្តល់សេវាកម្មបង្ហោះផ្កាយរណបធន់តូច ទៅដាក់ក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប ។
ក្រុមហ៊ុនដដែលខាងលើនេះ ត្រូវបានសារព័ត៌មានបរទេសនានា ចុះផ្សាយអំពី បរាជ័យក្នុងបេសកម្មបាញ់បង្ហោះគ្រាប់រ៉ុក្កែត Electron របស់ខ្លួនដើម្បីនាំយកផ្កាយរណបចំនួន២ទៅដាក់ក្នុងគន្លងតារាវិថី ឲ្យក្រុមហ៊ុនអ៊ឺនធើណិត Blacksky នៅថ្ងៃទី ១៥ ឧសភា ២០២១ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បន្ទាប់ពីគ្រាប់រ៉ុក្កែតនោះត្រូវបានបាញ់បង្ហោះចេញពីកោះមួយនៅប្រទេស ញ៉ូហ្សេឡេន។
នៅក្នុងវីដេអូកំពុងបំពេញបេសកម្ម បានបង្ហាញយ៉ាងច្បាស់ថា ក្នុងថេរវេលាត្រឹមតែជាង ៣ នាទីគ្រាប់រ៉ុក្កែតរត់ដល់ល្បឿនជាង ៧ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងបានដំណើការដល់ដំណាក់កាលទីពីរ ផ្តាច់ចេញនូវបំណែក(Load) ដំបូងរបស់វា ភ្លាមៗនោះក្រុមការងាររបស់ Rocket Lab ស្រាប់តែលែងឮសំឡេងឈឹង មិនអាចបញ្ជាការទាក់ទងពីគ្រាប់រ៉ុក្កែត Electron ទាំងស្រុងតែម្ដង។
គ្រាប់រ៉ុក្កែតនោះធ្លាក់ចូលទឹកសមុទ្រ មិនបង្កឲ្យខូចខាតសម្ភារៈ និងប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។ យ៉ាងណាមិញ បន្ទាប់ពីបរាជ័យដ៏ធំនេះ Rocket Lab បានបង្ហោះសារសុំទោសជាសាធារណៈលើ Twitter ថា៖ «ម៉ាស៊ីនរបស់រ៉ុក្កែត Electron នោះ លែងដំណើរភ្លាមៗ បន្ទាបពីវាបានផ្តាច់នូវបំណែក Load ដំបូងរួច ហេតុដូចនេះ វាមិនបាននាំយកផ្កាយរណបដាក់ ក្នុងគន្លងតារាវិថីបានឡើយ ៕