ញូវយ៉ក ៖ ឧបសគ្គភាសាតែងតែជាបញ្ហាធំ សម្រាប់អ្នកប្រើប្រាស់ និយាយ ភាសាផ្សេង ដោយនាពេលបច្ចុប្បន្ន មានកម្មវិធីបកប្រែជាច្រើន កំពុងព្យាយាមដោះស្រាយ បញ្ហា នេះ ទោះយ៉ាងណាឧបសគ្គ ភាសាចំពោះការប្រាស្រ័យទាក់ទង ពីចម្ងាយរបស់ប្រជាជន មិនទាន់ត្រូវបានដោះស្រាយ ឲ្យបានល្អនៅឡើយទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
វាមិនអាចទៅរួចទេ ដោយមនុស្សម្នាក់ អាចធ្វើការហៅទូរស័ព្ទទៅកាន់មនុស្សម្នាក់ទៀត ដែលនិយាយភាសាផ្សេង មិនយល់ទាំងស្រុង ប៉ុន្តែកម្មវិធីថ្មី iTourTranslator មានមុខងារផ្សេងៗ ដូចជាការបកប្រែតាមទូរស័ព្ទ ការបកប្រែជាវីដេអូ ការបកប្រែសន្និសីទជាដើម បានជំរុញឲ្យមានឧបសគ្គ និងធ្វើឲ្យវាក្លាយជារឿងរ៉ាវអតីតកាល ។
នៅពេលប្រើ iTourTranslator អ្នកទូរស័ព្ទគ្រាន់តែដឹងលេខទូរស័ព្ទ របស់អ្នកទទួលប៉ុណ្ណោះ ទូរស័ព្ទនោះអាចជា ទូរស័ព្ទចល័ត ឬជាខ្សែទូរស័ព្ទ និងអ្នកទទួលមិនចាំបាច់ទាញ យកកម្មវិធីដោយគ្រាន់តែយក ទូរស័ព្ទមកឆ្លើយ ។ នៅពេលអ្នកទូរស័ព្ទ ចូលនិយាយ ភាសាអេស្ប៉ាញអ្នកទទួល នឹងភាសាអង់គ្លេស ហើយនៅពេលអ្នកទទួលចម្លើយ ជាភាសាអង់គ្លេស វានឹងត្រូវបកប្រែទៅ ជាភាសាអេស្ប៉ាញ ។
iTourTranslator គាំទ្ររាប់សិបភាសារួមមានអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង ចិន ជប៉ុនកូរ៉េ រុស្ស៊ី អារ៉ាប់ ន័រវែស ដាណឺម៉ាក ហ្វាំងឡង់ ព័រទុយហ្កាល់ កាតាឡាន និងថៃ ។ មនុស្សក៏អាចប្រើ iTourTranslator ដើម្បីបកប្រែការហៅជាសំឡេង WhatsApp ។ អ្នកទូរស័ព្ទចូលផ្ញើរសារទៅកាន់មិត្តរបស់គាត់ នៅលើបណ្តាញសង្គមដូចជា WhatsApp, Facebook Messenger, Line, Telegram ឬ Wechat ។
នៅពេលអ្នក ទទួលចុចតំណនៅក្នុង WhatsApp ការហៅជាសំឡេង ឬការហៅជាវីដេអូអាចត្រូវ បានធ្វើឡើងហើយការហៅ ទូរស័ព្ទនឹងត្រូវបកប្រែភ្លាមៗ។ អ្នកទទួលមិន ចាំបាច់ទាញយក iTourTranslator ហើយក៏មិនចាំបាច់ចុះឈ្មោះវាដែរ ដែលងាយស្រួលបំផុត ៕ ដោយ៖លី ភីលីព