បច្ចេកវិទ្យា

ទៅ​ថ្ងៃ​អនាគត Elon Musk ជឿ​ថា​រឿងរ៉ាវ​ដ៏​អស្ចារ្យ ២ នេះ​នឹង​អាច​មានពិតមែន

បច្ចុប្បន្ន​កំពុង​កាន់កាប់​ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk បាន​ប៉ាន់​ប្រមាណ​ពី​រឿងរ៉ាវ ២ ដែល​អាច​នឹង​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត​ ។ ក្នុង​នោះ​មាន​ទាក់ទង​នឹង​ការ​ទៅ​គ្រប់គ្រង ​ទីតាំង​រស់នៅ​លើ​ភព​អង្គារ និង​ការ​ភ្ជាប់​ខួរក្បាល ​មនុស្ស​ទៅ​កាន់​កុំព្យូទ័រ។

១.ក្នុង​រយៈ​ពេល ៧ ទៅ ១០ ឆ្នាំ នឹង​មាន​ក្រុម​មនុស្ស​ទៅ​បោះ​ទីតាំង ​រស់​នៅ​លើ​ភព​អង្គារ:

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ Musk បាន​ឆ្លើយតប​លើ​គណនី Twitter ថា​រយៈ​ពេល ៧ ទៅ ១០ ឆ្នាំ​បន្ទាប់ នឹង​លេច​ចេញ​ក្រុម​មនុស្ស​ទៅ​បោះ​ទីតាំង​រស់នៅ​លើ​ភព​អង្គារ ។ ក្នុង​សារ​ឆ្លើយតប​ដដែល​លោក​ស្រមៃ​ថា ​មាន​តាំង​ពី​ក្រុម​អ្នក​វិស្វករ វិចិត្រករ​និង​អ្នក​ចៃ្ន​ប្រឌិត​គ្រប់​ផ្នែក។

រំឭក​ថា​កន្លង​ទៅ SpaceX ក៏​ធ្លាប់​បង្ហាញ​ពី​គោលជំហរ ​ក្នុង​ការ​បង្កើត​នូវ​រ៉ុកកែត ​ដឹក​អ្នក​ដំណើរ​គ្មាន​មនុស្ស​បើក ​ទៅ​កាន់​ភព​អង្គារ​នា​ឆ្នាំ ២០២៤ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ Musk ។

២.ក្នុង​រយៈ​ពេល ១០ ឆ្នាំ​បន្ទាប់​អ្នក​នឹង​អាច​ភ្ជាប់​ខួរក្បាល ​ទៅ​កាន់​ប្រព័ន្ធ​កុំព្យូទ័រ:

លោក Elon Musk ក៏​កាន់កាប់​ក្រុមហ៊ុន Neuralink ដែល​កំពុង​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ចំណុច​ប្រទាក់​ខួរក្បាល ​ល្បឿន​លឿន​ភ្ជាប់​ទៅ​កុំព្យូទ័រ ។ ជោគជ័យ​នេះ​នឹង​ភ្ជាប់​អេឡិចត្រូត​កុំព្យូទ័រ​ ទៅ​កាន់​កោសិកា​ប្រសាទ ​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក ហើយ​មាន​បន្ទះ​ឈីប​និង​បណ្ដុំ​ខ្សែ​តូចៗ​ បំពាក់​ជាប់​ទៅ​ផ្នែក​លលាដ៍​ក្បាល។ លោក​មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ជឿ​ថា​រឿង​នេះ​ នឹង​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល ១ ទសវត្សរ៍​បន្ទាប់” ៕

Most Popular

To Top