បច្ចេកវិទ្យា

របាយការណ៍៖ Apple កំពុងអាបដេត ត្រកូល Mac ទាំងមូល នៅរដូវក្តៅនេះ​ ដើម្បីទាញយក ផលចំណេញ ពីកំណើន នៃការលក់ នារដូវមេរោគ COVID-19

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍ថា ខ្លួននឹងធ្វើឲ្យប្រសើរឡើង នូវត្រកូល Mac ទាំងមូលរបស់ខ្លួន ឲ្យបានឆាប់នៅរដូវក្តៅនេះ ខណៈខ្លួនកំពុងស្វែងរក ការចំណេញពីកំណើន នៃការលក់សម្រាប់រដូវកាស នៃការរីករាលដាល នៃមេរោគCOVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

តាមសេចក្តីរាយការណ៍ថា ផលិតផលថ្មីរួមមាន MacBook Air ថ្មី, MacBook Pro, Mac Pro, iMac និង Mac Mini ថ្មី។ វាត្រូវបានគេជឿជាក់ថា កុំព្យូទ័រថ្មីនេះ នឹងរួមបញ្ចូលនូវបន្ទះឈីប M1 របស់ Apple ត្រូវបានធ្វើការអាប់ដេត ដោយសេចក្តីណែនាំ កាលពីខែវិច្ឆិកា។

នៅពេលនោះ នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា នៅទីបំផុតក្រុមហ៊ុន នឹងជំនួសត្រកូលកុំព្យួទ័រទាំងមូល ដែលដំណើរការឈីប Intel ដោយប្រព័ន្ធដំណើរការរបស់វា ប៉ុន្តែមិនបានបញ្ជាក់ ពីពេលវេលាជាក់លាក់ សម្រាប់ពេលវេលាវា នឹងធ្វើនោះទេ។

បន្ទះឈីប M1 មានតម្រូវការថាមពលទាប ជាងប្រព័ន្ធដំណើរការរបស់ Intel ដែលក្រុមហ៊ុន Apple បានប្រើលើកុំព្យូទ័ររបស់ខ្លួន អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ជាលទ្ធផលកុំព្យូទ័រ Mac បច្ចុប្បន្នមានលទ្ធភាព ដំណើរការកម្មវិធីដូចគ្នា នឹងឧបករណ៍ចល័តរបស់ខ្លួន ដូចជា iPhone និង iPad ។

បន្ទះឈីបថ្មីនេះ ត្រូវបានគេរាយការណ៍ថា មាន ១០ ស្នូល និង៨សម្រាប់តម្រូវការ ដំណើរការខ្ពស់និង ២ ទៀតដែលសន្សំសំចៃ ថាមពលសម្រាប់កិច្ចការ ដូចជាការបើកគេហទំព័រ។ បន្ទះឈីប M1 បច្ចុប្បន្នមាន ៨ ស្នូល ក្នុងនោះ ៤ គឺដំណើរការខ្ពស់ ហើយ ៤ ទៀតស៊ីថាមពល៕ ដោយ៖លី ភីលីព

Most Popular

To Top