បច្ចេកវិទ្យា

ណាសា ផ្តល់ថវិកាសម្រាប់ស្រាវជ្រាវ ដើម្បីរកវិធី ទទួលបេសកកម្ម ទៅទីតានព្រះច័ន្ទ របស់ភពសៅរ៍ និងនាំជីវិតក្រៅភព ដោយខ្លួនរកឃើញមកវិញ

អាមេរិក៖ អង្គការណាសា គ្រោងនឹងធ្វើការស៊ើបអង្កេត លើទីតានព្រះច័ន្ទរបស់ភពសៅរ៍ ដើម្បីចាប់យកជីវិតក្រៅភព ដែលអាចមាននៅក្នុង សមាសធាតុសរីរាង្គ ហើយ បន្ទាប់មក ទាញយកបឹងមេតានរបស់វា ដើម្បីផ្តល់ថាមពល ដល់ដំណើរត្រឡប់មកផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ដំណើរវិលត្រឡប់ នៃការស៊ើបអង្កេត ដែលមានគោលបំណង នាំមកវិញនូវសមាសធាតុសរីរាង្គ សម្រាប់ការសិក្សាបន្តទៀត នឹងត្រូវបានជំរុញ ដោយបឹងមេតានដ៏ធំ របស់ផ្កាយរណបសេឡេស្ទាល។ ទីភ្នាក់ងារអវកាស នាពេលថ្មីៗនេះបានផ្តល់ជំនួយ ចំនួន ១២៥,០០០ ដុល្លារ ពីគំនិតច្នៃប្រឌិត កម្រិតខ្ពស់របស់ណាសា (NIAC) ដល់មជ្ឈមណ្ឌលស្រាវជ្រាវ របស់ណាសាហ្គីន នៅទីក្រុង Cleveland ដើម្បីរកមើលថា តើបេសកកម្មបែបនេះ អាចទៅរួចដែរឬទេ។

ក្រៅពីមហាសមុទ្ររាវ ដែលអ្នកវិទ្យាសាស្ត្រ ជាច្រើនជឿថា អាចជាផ្ទះនៃជីវិត មានសមាសធាតុគីមី ថ្នាក់មួយនៅលើផ្ទៃ និងបរិយាកាស របស់វាគេស្គាល់ថា Tholins ដែលមិនត្រូវបានរកឃើញ នៅលើផែនដី។ សមាសធាតុទាំងនេះ បេសកកម្មកំពុងស្នើសុំ ដើម្បីនាំត្រឡប់មកវិញ អាចទទួលបានអត្ថប្រយោជន៍ ពីការវិភាគលើមន្ទីរពិសោធន៍ផែនដី ។

អង្គការណាសា បាននិយាយថា Tholins ក៏អាចជាផ្នែកខ្លះ នៃប្រព័ន្ធព្រះអាទិត្យ អាចជួយយើងឲ្យយល់ពីប្រភពដើម នៃជីវិតនៅលើភពផែនដី របស់យើងផ្ទាល់។ វាមិនដូចភេរវកម្ម ៧ នាទីដែលភ្នាក់ងារ អវកាសធ្លាប់មាន ពេលព្យាយាមចុះចត នៅភពអង្គារដោយសម្ពាធបរិយាកាស របស់ទីតាននឹងធ្វើឲ្យយានអវកាស ចុះចតលើផ្ទៃរបស់វា កាន់តែងាយស្រួល៕ ដោយ៖លី ភីលីព

Most Popular

To Top