បច្ចេកវិទ្យា

Bill Gates មិនទាន់ដាច់ចិត្ត ពីប្រពន្ធនោះទេ ក្រោយប្រកាស លែងលះអស់ កន្លះខែមកនេះ

កាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុងវេទិកាសកលមួយ នៃសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក ស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ គេឃើញ លោក Bill Gates នៅតែពាក់ចិញ្ចៀន អាពាហ៍ពិពាហ៍នៅឡើយ លើដៃខាងឆ្វេងរបស់គាត់ ។

មានការសន្និដ្ឋានជាច្រើន បានលើកឡើងថា ថ្វីត្បិតដំណឹងលែងលះ បានប្រកាសចេញទៅមែន ប៉ុន្ដែមហាសេដ្ឋីរូបនេះ ហាក់មិនទាន់ដាច់ចិត្ត ពីចំណងស្នេហា អស់រយៈពេល ២៧ឆ្នាំ របស់គាត់នោះទេ ដោយលោកនៅរក្សាចិញ្ចៀន ដែលជាវត្ថុអនុស្សាវរីយ៍ នៃមង្គលការរបស់លោកនៅឡើយ។

នេះជាដំណឹងដំបូងពី មហាសេដ្ឋី Bill Gates ដោយបានលេចមុខជាសាធារណៈ ក្រោយប្រកាសដំណឹងលែងលះ តាំងពីថ្ងៃទី៣ ខែមេសា កន្លងមក។

ក្លឹបវាយកូនហ្គោលឯកជន The Vintage Club
ដូចគ្នាផងដែរ ក្នុងអំឡុងពេលកន្លះខែមកនេះ មហាសេដ្ឋីខាងលើត្រូវបានអះអាងថា កំពុងស្នាក់ក្លឹបវាយកូនហ្គោល ឯកជនដ៏ប្រណិតមួយកន្លែង មានឈ្មោះថា The Vintage Club នៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិច នេះបើយោងទៅតាមសារព័ត៌មាន កម្សាន្ដ Page Six៕

Most Popular

To Top