ចំហាយលោហៈធ្ងន់ ត្រូវបានគេរកឃើញ នៅខាងក្នុងផ្កាយដុះកន្ទុយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ និងលើសពីនេះ ដោយតារាវិទូដែលនិយាយថា ការរកឃើញនេះ ស្ថិតនៅក្រោមរ៉ាដា អស់រយៈពេល ២០ ឆ្នាំនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញមកពីសាកលវិទ្យាល័យ Liège នៅប្រទេសប៊ែលហ្សិក បានសិក្សាទិន្នន័យពីតេឡេស្កូបធំ នៅអឺរ៉ុបខាងត្បូង ដើម្បីមើលទៅបរិយាកាស នៃផ្កាយដុះកន្ទុយ។ ពួកគេបានរកឃើញថា ជាតិដែក និងនីកែលមាននៅក្នុងបរិយាកាស នៃផ្កាយដុះកន្ទុយពាសពេញ ប្រព័ន្ធព្រះអាទិត្យរបស់យើង សូម្បីតែអ្នកនៅឆ្ងាយ ពីព្រះអាទិត្យ និងការសិក្សាមួយផ្សេងទៀត ដែលប្រើទិន្នន័យ ESO បានបង្ហាញថា ផ្កាយដុះកន្ទុយ ផ្កាយដុះកន្ទុយ Borisov មានចំហាយនីកែល ក្នុងបរិយាកាសរបស់វា។
នេះជាលោហធាតុធ្ងន់ៗទំាងនេះ លើកដំបូងដែលជាធម្មតាទាក់ទង នឹងបរិយាកាសក្តៅ ត្រូវបានគេរកឃើញ នៅបរិយាកាសត្រជាក់ នៃផ្កាយដុះកន្ទុយឆ្ងាយ។ លោក Jean Manfroid អ្នកស្រាវជ្រាវ បាននិយាយថា វាគួរឲ្យភ្ញាក់ផ្អើលណាស់ បានរកឃើញអាតូមជាតិដែក និងនីកែលក្នុងបរិយាកាស នៃផ្កាយដុះកន្ទុយទាំងអស់ ដែលយើងបានសង្កេតឃើញ រយៈពេល ២០ ទសវត្សចុងក្រោយនេះ ប្រហែលជា ២០ គ្រាប់ ហើយសូម្បីតែវានៅឆ្ងាយ ពីព្រះអាទិត្យក្នុងបរិយាកាស អវកាសត្រជាក់ក៏ដោយ៕ ដោយ៖លី ភីលីព

