បច្ចេកវិទ្យា

ក្រុមហ៊ុន Google នឹងបើកហាង Physical ដំបូងរបស់ខ្លួន នៅញូវយ៉ក នារដូវក្តៅនេះ

ញូវយ៉ក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Google របស់ Alphabet Inc បាននិយាយថា ខ្លួននឹង បើកហាង Physical ដំបូងរបស់ខ្លួននៅទីក្រុងញូវយ៉ក នារដូវក្តៅនេះដើម្បីឆ្លុះបញ្ចាំង ពីវិធីសាស្រ្តលក់ រាយ ដែលបានជួយ ក្រុមហ៊ុន Apple Inc រកប្រាក់បានរាប់ពាន់លានដុល្លារ ក្នុងរយៈពេល២ទសវត្សចុងក្រោយ នេះយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ហាង Google នឹងមានទីតាំងស្ថិត នៅសង្កាត់Chelsea ក្នុងទីក្រុងក្បែរទីប្រជុំជនញូវយ៉ក ដែលមានបុគ្គលិកជាង ១១.០០០ នាក់។ Google បានបង្កើតហាងលក់លេចឡើង នាពេលកន្លងមក ដើម្បីផ្សព្វផ្សាយផលិតផល របស់ខ្លួនបាននិយាយថា ខ្លួននឹងលក់ទូរស័ព្ទស្មាតហ្វូន Pixel smartphones, Pixelbooks និង ឧបករណ៍តាមដានសុខភាព Fitbit fitness រួមជាមួយឧបករណ៍ផ្ទះឆ្លាតនៅលក់រាយ ។

អ្នកទស្សនាក៏នឹងអាចទទួល បានសេវាកម្មអតិថិជន សម្រាប់ឧបករណ៍ របស់ពួកគេ និងទទួលយកការបញ្ជាទិញ តាមអ៊ីនធើណេតនៅហាង។ ការប្រកាសនេះបង្ហាញសញ្ញាថា ក្រុមហ៊ុនអ៊ីនធើណេតយក្សមួយនេះ បានលុបចោលនូវ play-book របស់ក្រុមហ៊ុន Apple និងផ្តល់សេវាកម្ម ដោយផ្ទាល់ដើម្បីជំរុញការលក់ ។

Apple បានបើកហាងលក់ រាយចំនួន ២ កន្លែងដំបូងរបស់ខ្លួននៅរដ្ឋ Virginia កាលឆ្នាំ ២០០១ មានហាងចំនួន ២៧០ នៅសហរដ្ឋអាមេរិក និងហាងជាច្រើនទៀត នៅជុំវិញពិភពលោកជំរុញការលក់របស់ខ្លួន ហើយក៏ផ្តល់ជូនអតិថិជន នូវសេវាកម្មអតិថិជនផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top