បច្ចេកវិទ្យា

Tinder កំពុងដាក់ចេញ នូវមុខងារសុវត្ថិភាពថ្មី ដើម្បីកាត់បន្ថយចំនួនសារគួរ ឲ្យស្អប់ដែលផ្ញើនៅលើកម្មវិធី Dating App

កម្មវិធី Tinder កំពុងព្យាយាមធ្វើឲ្យកម្មវិធី ណាត់ជួប “Dating App” ដ៏មានប្រជាប្រិយរបស់វាកាន់តែមានសុវត្ថិភាពជាងមុនដោយបង្កើតមុខងារថ្មីដែល ត្រូវបានរចនាឡើងដើម្បីបញ្ឈប់ការរំខានមុនពេលចាប់ផ្តើម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

វាត្រូវគេស្គាល់ថា ‘Are You Sure? (AYS),’ លក្ខណៈពិសេសប្រើបញ្ញា សិប្បនិម្មិតដើម្បីរកឲ្យឃើញនូវអ្វីដែលវាយល់ថា ជាភាសាដែលបង្កគ្រោះថ្នាក់ និងផ្តល់ឲ្យអ្នកប្រើប្រាស់នូវការដាស់តឿនមុនពេលផ្ញើសារអាចចាត់ទុកថា មានគ្រោះថ្នាក់។ ការជូនដំណឹងរបស់ AYS បានកាត់បន្ថយនូវភាសាមិនសមរម្យនៅ ក្នុងសារចំនួន ១០ ភាគរយ នៃការសាកល្បងដំបូង។

លើសពីនេះទៀតក្រុមហ៊ុនបាននិយាយថា សមាជិកដែលបានឃើញ AYS? ប្រអប់បញ្ចូលមិនទំនងត្រូវបានរាយការណ៍សម្រាប់សារមិនសមរម្យក្នុងរយៈ ពេលមួយខែបន្ទាប់។ យោងតាមប្រភពស្គាល់ច្បាស់ពីស្ថានការណ៍ការស្អប់ខ្ពើម ពាក្យអាសអាភាស មាតិកាផ្លូវភេទហួសកម្រិត និងភាសាទាំងអស់ដែលប្រឆាំងនឹងគោលការណ៍ណែនាំ សហគមន៍ ត្រូវបានបោះទង់សម្គាល់ដោយ AI ។

ប្រភពដដែលបានបន្ថែមថា វាក៏ប្រើនូវអ្វីដែលសមាជិក បានរាយការណ៍ពីមុនមកជាមូលដ្ឋានផងដែរ។ មានករណីខ្លះដែលក្បួនដោះស្រាយអាច ធ្វើឲ្យវាខុសដូចជាសេចក្តីថ្លែងការណ៍ត្រូវបានគេយកចេញពីបរិបទ ហើយក្នុងករណីកំប្លែង ឬការសើចចំអក ប្រភពបានសារភាពថា ក្បួនដោះស្រាយអាចទទួលខុសហើយអ្នកប្រើប្រាស់ អាចច្រានចោលការព្រមាន៕
ដោយ៖លី ភីលីព

Most Popular

To Top