ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសា បាននិយាយថា មនុស្សដំបូង ដែលនឹងធ្វើដំណើរទៅភពអង្គារនៅថ្ងៃណាមួយ ទំនងជាកំពុងរស់នៅលើផែនដីនេះ។
ការលាតត្រដាងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពី “ប្លុកនៃជីវិត” ត្រូវបានរកឃើញនៅលើភពអង្គារ។
ក្នុងការសិក្សា២ដាច់ដោយឡែកពីគ្នាលើទិន្នន័យដែលប្រមូលបានពីភពអង្គារកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រភពសម្បូរបែបនៃសារធាតុសរីរាង្គនៅក្នុងបឹងបុរាណមួយ ហើយបានរកឃើញមេតានបរិយាកាសមួយចំនួននៅលើភពនេះ។
លទ្ធផលជាប្រវត្តិសាស្ត្រនេះនឹងជួយណែនាំដល់ការស្វែងរកជីវិតជីវសាស្ត្រនិងបង្កើនការយល់ដឹងរបស់យើងអំពីដំណើរការតាមរដូវនៅលើភពអង្គារ។
លោក ជីម គ្រីន បានប្រាប់នៅកម្មវិធី USA TODAY ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យទី១០មិថុនាថា មនុស្សនឹងរស់នៅលើភពអង្គារនាពេលអនាគត “យ៉ាងពិតប្រាកដ”។
យាន Curiosity បានទាញយក និងដុតកម្តៅសំណាកគំរូ២នៅក្នុងក្រហូងភ្នំហ្គែល ដែលគេដឹងថា មានផ្ទុកភក់អាយុ ៣ ពាន់លានឆ្នាំ៕
ប្រភព ៖saaby