បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រ ជជែកវែកញែកអំពី DNA ឆ្អឹងរបស់ Christopher Columbus អ្នករុករកដើម្បីដឹងលោកមកពី ប្រទេសណា?

អ្នកវិទ្យាសាស្ត្រសិក្សាDNA ឆ្អឹងបាននិយាយថា ដើមកំណើតភូមិសាស្ត្ររបស់លោក Christopher Columbus ត្រូវបានជជែកវែកញែកជាយូរមកហើយ អ្នកខ្លះប្រាកដថា អ្នករុករកបានកើតនៅ ប្រទេសអ៊ីតាលី ខណៈដែលអ្នកផ្សេងទៀត មកពីប្រទេសអេស្ប៉ាញ ឬប្រទេសប៉ូឡូញ បន្ទាប់រកឃើញឆ្អឹងលោក នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ករណីនេះបានកើតឡើងកាលឆ្នាំ ២០០៣ នៅពេលលទ្ធផល DNA បង្ហាញថា ឆ្អឹងដែលត្រូវបានកប់នៅក្នុងវិហារ Seville ជាសាកសពរបស់ Columbus បានស្លាប់កាលឆ្នាំ ១៥០៦ ។ ឥឡូវនេះក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិគ្រោងនឹងវិភាគ DNA ពីគ្រោងឆ្អឹងដោយមានក្តីសង្ឃឹមថា អាចរកឃើញការពិតអំពីនាវាចរណ៍សតវត្សរ៍ទី ១៥ ហើយគ្រោងនឹងប្រកាសការរកឃើញរបស់ពួកគេនៅខែតុលា។

ក្រុមអ្នកស្រាវជ្រាវនឹងចំណាយពេល ៦ ខែទៀតដើម្បីវិភាគរកបំណែកឆ្អឹងតូចៗចំនួន ៤ ពី Colum bus ។ បំណែកឆ្អឹងចំនួន ៧ និងធ្មេញមួយពីកូនប្រុសរបស់លោកឈ្មោះ Hernando និងបំណែកឆ្អឹងជាច្រើនដែលស្ថិតក្នុងស្ថានភាពតិចតួចរបស់បងប្រុសរបស់លោក Diego។

ទោះបីជាឆ្អឹងត្រូវបានគេរកឃើញកាលពី ១៨ ឆ្នាំមុនក៏ដោយ នៅពេលបច្ចេកវិទ្យា DNA មិនមានសមត្ថភាពក្នុងការអានបរិមាណហ្សែនតិចតួចដើម្បីផ្តល់លទ្ធផលត្រឹមត្រូវទេ។
បន្ទាប់ពីការឈានទៅរក ភាពស្មុគស្មាញនៃការធ្វើតេស្តិ៍ DNA ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិសាស្ត្រហ្សែនអាចដឹងច្បាស់ពីតំបន់រដិបរដុបនៃពូជពង្សរបស់ប្រជាជនអឺរ៉ុប ហើយអ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងមានចម្លើយច្បាស់លាស់នៅខែតុលា។

លោក Columbus បានចេញដំណើរនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ១៤៩២ ពីកំពង់ផែប៉ាឡូស អេស្ប៉ាញដោយមានក្តីសង្ឃឹមក្នុងការស្វែងរក ផ្លូវទៅកាន់ទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់អាស៊ី។ រួមជាមួយនាវាចំនួន ៣ គឺ Nina Pinta និង Santa Maria Columbus ព្រមទំាងបុរសប្រហែល ១០០ នាក់បានធ្វើដំណើរដែលនាំពួកគេទៅត្រើយម្ខាងនៃពិភពលោក និងឆ្ងាយពីគោលដៅដើមរបស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top