បច្ចេកវិទ្យា

យានត្រាច់ចរ លើភពអង្គាររបស់ចិន ចាប់ផ្កើមធ្វើដំណើរ លើភពក្រហម

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា យានត្រាច់ចរលើភពអង្គាររបស់ចិន បានបើកចេញពីជើងទម្រ និងបានចាប់ផ្តើម ធ្វើការសិក្សាស្រាវជ្រាវ ផ្ទៃរបស់ភពនេះកាលពីថ្ងៃសៅរ៍។

សកម្មភាពជាប្រវត្តិសាស្រ្តនេះ ដោយធ្វើអោយចិន ក្លាយជាប្រទេសទី២ នៅក្នុងលោក ដែលបានទម្លាក់យាន និងដំណើរការយានមួយ នៅលើភពក្រហម ត្រូវបានបាញ់បង្ហោះ កាលពីខែមិថុនាឆ្នាំមុន។

យានស្រាវជ្រាវភពអង្គារ​ ឈ្មោះ Tianwen-1 Mars ដែលផ្ទុកយានត្រាច់ចរស៊ូរ៉ុង (Zhurong) បានកត់សំគាល់ព្រឹត្តិការណ៍សំខាន់ ជាប្រវត្តិសាស្ត្រធំមួយ នៅក្នុងកម្មវិធីអវកាសរបស់ចិន។

Tianwen-1 បានចុះចតនៅខ្ពង់រាបកម្អែភ្នំភ្លើង ខាងជើងដ៏ធំល្វឹងល្វើយ ដែលគេហៅថា Utopia Planitiaកាលពីមួយសប្តាហ៍មុន​និងបានបញ្ជូនត្រឡប់រូបភាពដំបូងៗ​នៃផ្ទៃភពក្រហម​នៅបីបួនថ្ងៃក្រោយមក។គេរំពឹងថាយានស្រាវជ្រាវ​ភពអង្គារនិងយានត្រាច់ចររបស់វា​ នឹងចំណាយពេលប្រមាណ៣ខែ ដើម្បីថតរូបភាព ប្រមូលទិន្នន័យភូមិសាស្ត្រ និងប្រមូលនិងភាគសំណាកថ្ម។ មានកង់៦ ទម្ងន់២៤០គីឡូក្រាម និងដើរដោយថាមពលព្រះអាទិត្យ យានស៊ូរ៉ុង ត្រូវបានដាក់ឈ្មោះ តាមព្រះអគ្គីរបស់ចិនមួយអង្គ។

ចិនឥឡូវបានបញ្ជូនអ្នកអវកាស ចូលក្នុងអវកាស ធ្វើការសិក្សាស្រាវជ្រាវព្រះចន្ទ និងទម្លាក់យានត្រាច់ចរ លើភពអង្គារ។ទាំងនេះសុទ្ធតែជាកិច្ចការ ដ៏មានកិត្យានុភាព នៅក្នុងការប្រកួតប្រជែង ដណ្តើមឧត្តមភាពទីអវកាស។

អាម៉េរិក និងរុស្ស៊ី ជាប្រទេស២ទៀត ដែលបានបញ្ជូនយាន ទៅកាន់ដល់ភពអង្គារ។ កន្លងមកអាម៉េរិក រុស្ស៊ី និងអឺរ៉ុប បានព្យាយាមទម្លាក់យានត្រាច់ចរជាច្រើន លើកនៅលើភពក្រហមនេះ តែបានបរាជ័យ។ បរាជ័យចុងក្រោយបំផុត កើតឡើងនៅឆ្នាំ២០១៦ នៅពេលយានអវកាសរុស្ស៊ី រួមជាមួយអឺរ៉ុប Schiaparelli បានចុះបុកខ្ទប់ ផ្ទៃភពអង្គារ។

ការចុះចតលើភពអង្គារដោយជោគជ័យនេះ កើតឡើងបន្ទាប់ពី ទីភ្នាក់ងារអវកាសអាម៉េរិក ហៅថា Nasa បានទម្លាក់យានត្រាច់ចរ លើភពអង្គាររបស់ខ្លួន ឈ្មោះថា Perseverance និងបានសិក្សាស្រាវជ្រាវភពនេះ តាំងពីពេលនោះមក៕ ប្រភទ៖ សប្បាយ

Most Popular

To Top