ប្រធានអ្នកវិទ្យាសាស្ត្រ របស់អង្គការណាសា បាននិយាយថា មនុស្សដំបូង ដែលនឹងធ្វើដំណើរទៅភពអង្គារនៅថ្ងៃណាមួយ ទំនងជាកំពុងរស់នៅលើផែនដីនេះ។

ការលាតត្រដាងនេះ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពី “ប្លុកនៃជីវិត” ត្រូវបានរកឃើញនៅលើភពអង្គារ។
ក្នុងការសិក្សា២ដាច់ដោយឡែកពីគ្នា លើទិន្នន័យដែលប្រមូលបាន ពីភពអង្គារកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញប្រភពសម្បូរបែប នៃសារធាតុសរីរាង្គ នៅក្នុងបឹងបុរាណមួយ ហើយបានរកឃើញ មេតានបរិយាកាសមួយចំនួននៅលើភពនេះ។

លទ្ធផលជាប្រវត្តិសាស្ត្រនេះ នឹងជួយណែនាំដល់ការស្វែងរកជីវិតជីវសាស្ត្រ និងបង្កើនការយល់ដឹងរបស់យើងអំពី ដំណើរការតាមរដូវនៅលើភពអង្គារ។
លោក ជីម គ្រីន បានប្រាប់នៅកម្មវិធី USA TODAY ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យទី១០មិថុនាថា មនុស្សនឹងរស់នៅលើភពអង្គារ នាពេលអនាគត “យ៉ាងពិតប្រាកដ”។
យាន Curiosity បានទាញយក និងដុតកម្តៅសំណាកគំរូ២នៅក្នុងក្រហូងភ្នំហ្គែល ដែលគេដឹងថា មានផ្ទុកភក់អាយុ ៣ ពាន់លានឆ្នាំ៕ ប្រភព៖ សប្បាយ
