បច្ចេកវិទ្យា

ស្ថាបនិក Huawei អំពាវនាវ បុគ្គលិករបស់ខ្លួន ប្រឆាំង ទៅនឹងទណ្ឌកម្មអាមេរិក

បរទេស៖យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោក Ren Zhengfei បានធ្វើការអំពាវ នាវមួយទៅកាន់បុគ្គលិករបស់ខ្លួន ក្នុងការបន្តឥទិ្ធពលលើវិស័យនេះ បន្តទៀតក្នុងនាមជាអ្នកនាំមុខគេ លើបច្ចេកវិទ្យាទន់ឬ Software ទោះបីជាក្រុមហ៊ុន កំពុងប្រឈមមុខ ទៅនឹងបញ្ហាទណ្ឌកម្មដោយអាមេរិក ចំពោះបច្ចេកវិទ្យារឹង Hardware ក្តី។

នៅក្នុងសេចក្តីអំពាវនាវជាលក្ខណៈផ្ទៃក្នុងដែលត្រូវបានមើលឃើញ ដោយក្រុមអ្នកកាសែតបរទេសលោក Ren បាននិយាយថា ក្រុមហ៊ុនគឺកំពុងផ្តោតសំខាន់ខ្លាំង ទៅលើបច្ចេកវិទ្យា Software ពីព្រោះថា កិច្ចការងារ អភិវឌ្ឍអនាគតគឺពឹងផ្អែក ភាគច្រើនទៅលើបច្ចេកវិទ្យានេះ។

រំលឹកដែរថាកាលពីឆ្នាំ២០១៩ក្រុមហ៊ុន Huawei បានទទួលរងនូវទណ្ឌកម្ម ដែលត្រូវបានអនុម័តចេញដោយអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលក្នុងនោះមានន័យថាឧបករណ៍ និងផលិតផល ទាំងអស់របស់ Huawei ត្រូវបានហាមឃាត់ និងហាមប្រាមក្រុមហ៊ុន ជាច្រើនលើលោក ក្នុងការពាក់ព័ន្ធឬផ្គត់ផ្គង់ទៅឲ្យ Huawei។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់លោក Ren បានបន្តទៀតថា ទណ្ឌកម្មដែលបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មនិងទីផ្សារ hardware របស់ខ្លួនក្នុងរយៈពេល មួយប៉ុន្តែក្រុមហ៊ុននឹងមិនបណ្តោយពេលវេលាឡើយតាមរយៈ ការឌីសាញកម្មវិធី software ជាច្រើនដូចជា AI និងកម្មវិធីសម្រាប់ HarmonyOS ជាដើមដែលអាចប្រើប្រាស់ នៅក្នុងឧបករណ៍ បច្ចេកវិទ្យាជាច្រើនជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top