បច្ចេកវិទ្យា

អង់គ្លេស ស្វាគមន៍ អាមេរិកចំពោះ ការប្តេជ្ញាចិត្ត ក្នុងការយកពន្ធ លើក្រមហ៊ុនឌីជីថល

បរទេស៖នៅថ្ងៃចន្ទនេះប្រទេសអង់គ្លេស បានប្រកាសក្នុងការស្វាគមន៍ ចំពោះជំ សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធទៅលើក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលទាំងឡាយ លើលោកដែលវាបានឆ្លុះបញ្ជាំងពីសកម្មភាព របស់រដ្ឋាភិបាលក្រុងឡុង ដែលកំពុងព្យាយាម ធ្វើនៅពេលបច្ចុប្បន្ន។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបន្តទៀតថាការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងអន្តរជាតិ មួយក្នុងការដាក់ពន្ធ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលគឺជារឿង អទិភាពដែលត្រូវ ធ្វើឲ្យបានហើយយើងស្វាគមន៍ យ៉ាងខ្លាំងចំពោះ ការបន្តការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការដោះស្រាយបញ្ហាមួយនេះ ជាមួយគ្នា។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា វាគឺជាភាពចាំបាច់ណាស់ ដែលកិច្ចព្រមព្រៀ ងណាមួយនឹងអាចធានាបានថាក្រុមហ៊ុន អាជីវកម្មឌីជីថលទាំងនោះនឹងត្រូវបង់ពន្ធឲ្យចក្រភពអង់គ្លេស ទៅតាមអ្វីដែល ជាសកម្មភាពសេដ្ឋកិច្ចរបស់ ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top