បច្ចេកវិទ្យា

រុស្ស៊ីទុកពេលឲ្យក្រុមហ៊ុន Google រយៈពេល ២៤ម៉ោង ដើម្បីលុបចោល ព័ត៌មានមួយចំនួន

កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១នេះ សហព័ន្ធរុស្ស៊ី បានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោង ដែលរដ្ឋាភិបាលសម្រេចថា ជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេក្រុមហ៊ុន នឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរង ការបន្ថយល្បឿន ប្រព័ន្ធប្រតិបត្តិការទៀតផង ។

លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាល បានទំនាក់ទំនងទៅក្រុមហ៊ុន Google ប្រមាណជា ២៦០០០ដង ដើម្បីឱ្យក្រុមហ៊ុនលុបចោល ព័ត៌មានខុសច្បាប់ មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀត ទាក់ទងទៅនឹងក្រុមជ្រុលនិយម។

ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យពី មួយម៉ឺនដុល្លារទៅ ប្រាំម៉ឺនដុល្លារ ប៉ុន្តែការផាកពិន័យ អាចកើនឡើងរហូតទៅដល់ ១០ភាគរយ នៃប្រាក់ចំណេញប្រចាំ ឆ្នាំប្រសិនបើក្រុមហ៊ុន នៅតែបន្តមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល ។ ក្រៅពីការស្នើសុំឱ្យលុបចោល ទិន្នន័យមួយចំនួននោះ ក្រុមហ៊ុន Google ក៏ត្រូវបានរងការចោទប្រកាន់ថា ពុំមានតម្លាភាពទាក់ទងទៅនឹងការដាក់កំណត់លើប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នៅក្នុងកម្មវិធី YouTube ផងដែរ ។

គួររំឭកផងដែរថា កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាល ក៏បានបន្ថយល្បឿន ប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Twitter ដោយសារតែក្រុមហ៊ុននេះ មិនបានធ្វើការលុបចោល ព័ត៌មាន ដែលពួកគេបានស្នើសុំ ឱ្យបានទាន់ពេលវេលា ។ ប៉ុន្តែក្រុមហ៊ុន Twitter បានលុបចោលព័ត៌មាន ដែលរដ្ឋាភិបាល បានស្នើសុំយ៉ាងលឿន ក្រោយពីរដ្ឋាភិបាលព្រមានថា នឹងបិទកម្មវិធីនេះទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ៕ sabay

Most Popular

To Top