ចិន ៖ ក្រុមហ៊ុន ទូរគមនាគមន៍ យក្សចិន Huawei Technologies Co បាននិយាយថា ខ្លួននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការ ក្នុងផ្ទះរបស់ខ្លួន គឺ HarmonyOS សម្រាប់ស្មាតហ្វូននៅថ្ងៃទី ២ ខែមិថុនា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី កម្មវិធីរឹងមាំ ទោះបីជាមានការរឹតត្បិត នៅបរទេសក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Huawei បានត្រៀមផ្លាស់ប្តូរពីប្រព័ន្ធប្រតិបត្តិការ Android របស់ Google ទៅ HarmonyOS អស់រយៈពេលជាយូរមកហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់កម្រិតលើការ ចូលប្រើកម្មវិធី និងសេវាកម្ម Google ។ HarmonyOS ឬHongmeng ជាភាសាចិនត្រូវបានបង្ហាញ កាលពីជាងមួយឆ្នាំមុន ហើយវាពិតជាមានការ ជំរុញដ៏ធំបំផុត ពីសំណាក់ក្រុមហ៊ុន Huawei ក្នុងការបង្កើតប្រព័ន្ធអេកូសូហ្វវែរ ផ្ទាល់ខ្លួន ។ ប្រព័ន្ធប្រតិបត្តិការ ត្រូវបានប្រើរួចហើយលើថេប្លេត ទូរទស្សន៍ឆ្លាតវៃក៏ដូចជាគ្រឿង ប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន ភាគីទី៣ដូចជាឡចំហាយ និងបំពង់ខ្យល់ផ្សែង ។
លោក Wang Chenglu ប្រធានផ្នែកសូហ្វវែរ នៃក្រុមអាជីវកម្មអតិថិជន របស់ក្រុមហ៊ុន Huawei បាននិយាយមុននេះថា HarmonyOS ជាប្រព័ន្ធប្រតិបត្តិការត្រូវ បានរចនាឡើងសម្រាប់ អ៊ីនធើណេត នៃសម័យកាលហើយវាអាច ភ្ជាប់ឧបករណ៍ IoT គ្រប់ប្រភេទ ។ ក្រុមហ៊ុន Huawei ចង់មានឧបករណ៍ ៣០០ លានគ្រឿងដំណើរការ HarmonyOS នៅឆ្នាំនេះ ដែល ២០០ លានគ្រឿងគឺជាស្មាតហ្វូន និងថេប្លេតជាង ៣០ លានគ្រឿង នាឡិកាដៃឆ្លាតវៃ ទូរទស្សន៍ និងផលិតផលផ្សេងទៀត ពីដៃគូរបស់ក្រុមហ៊ុន Huawei ។
វាមានសារសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះប្រព័ន្ធអេកូឡូស៊ី ដែលល្អសម្រាប់ HarmonyOS រយៈពេល២ឆ្នាំ។ ឥឡូវនេះយើងមានអ្នកប្រើប្រាស់ ទូរស័ព្ទចល័ត Huawei រាប់រយលាននាក់ ប្រសិនបើពួកគេតំឡើង ប្រព័ន្ធស្មាតហ្វូនរបស់ពួកគេទៅជា Harmony-OS ហើយមានអារម្មណ៍ថា បទពិសោធន៍ល្អពួកគេនឹងនៅដដែល ជាមួយផលិតផលរបស់យើង ។
កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវកម្មវិធីបង្កើត Harmony-OS 2.0 សម្រាប់អ្នកអភិវឌ្ឍន៍ កម្មវិធីស្មាតហ្វូន ជំនាន់ថ្មី ដើម្បីឲ្យពួកគេអាចបង្កើតកម្មវិធី សម្រាប់ HarmonyOS នៅលើស្មាតហ្វូន។ លោក Yin Dong អ្នកអភិវឌ្ឍន៍សូហ្វវែរមានមូលដ្ឋាន នៅទីក្រុងប៉េកាំង ឧបករណ៍ពី HarmonyOS ដើម្បីអភិវឌ្ឍកម្មវិធីទូរស័ព្ទ អស់រយៈពេល ៥ ខែ បាននិយាយថា លោកមានសុទិដ្ឋិនិយមខ្លាំងណាស់ ចំពោះអនាគត របស់ប្រព័ន្ធប្រតិបត្តិការ ៕ ដោយ៖លី ភីលីព